ថ្ងៃទី១៣ខែតុលាតាមម៉ោងក្នុងតំបន់ លោកNetanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានស្រែកដាក់លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ដើម្បីការពារសុវត្ថិភាពនៃកងទ័ពបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ លោកជំរុញឱ្យលោកGuterresជម្លៀសកងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប្រចាំនៅលីបង់ចេញពីសមរភូមិភាគខាងត្បូងប្រទេសលីបង់។
លោកNetanyahuក៏បានសម្តែង"ការសោកស្តាយ"ចំពោះការបណ្តាលឱ្យទាហានរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់រងរបួស ដោយថ្លែងថា អ៊ីស្រាអែលកំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបង្ការកុំឱ្យករណីបែបនេះកើតឡើងទៀត "ប៉ុន្តែវិធីងាយស្រួលនិងជាក់លាក់បំផុតនោះ គឺជម្លៀសពួកគេចេញពីតំបន់មានគ្រោះថ្នាក់"៕