ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដែលសហភាពអឺរ៉ុបដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិនបានរងការប្រឆាំងពីមជ្ឈដ្ឋានរថយន្តអគ្គិសនីរបស់អាល្លឺម៉ង់
2024-10-14 15:07:24cri
Share with:

កាលពីថ្ងៃទី៤ខែតុលាតាមម៉ោងក្នុងតំបន់ តំណាងរដ្ឋសមាជិកសហភាពអឺរ៉ុបបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ចុងក្រោយអំពីសំណុំរឿងប្រឆាំងនឹងប្រាក់ឧបត្ថម្ភកធននៃរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុបដែលលើកឡើងដោយគណៈកម្មាធិការសហភាពអឺរ៉ុប ដែលគ្រោងនឹងដំឡើងពន្ធគយប្រឆាំងប្រាក់ឧបត្ថម្ភកធនចុងក្រោយចំពោះរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន ។ ទន្ទឹមនឹងការប្រកាសពីលទ្ធផលបោះឆ្នោត តាមការប៉ាន់ប្រមាណ នឹងអនុវត្តរបបពន្ធគយថ្មីនៅខែក្រោយដែលមានរយៈពេល៥ឆ្នាំ ។ ការស៊ើបអង្កេតចំពោះការប្រឆាំងនឹងប្រាក់ឧបត្ថម្ភកធនលើកនេះខ្វះការគាំទ្រជាទូទៅពីមជ្ឈដ្ឋានក្នុងមុខរបរនេះ ហើយក៏មានការខ្វែងគំនិតយ៉ាងខ្លាំងរវាងរដ្ឋសមាជិកផងដែរ ។

មជ្ឈដ្ឋានសេដ្ឋកិច្ចរបស់អាល្លឺម៉ង់បានប្រឆាំងយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តនេះ ដោយសម្គាល់ថា ទង្វើនេះមិនមានអំណោយផលដល់ការលើកកម្ពស់កម្លាំងប្រកួតប្រជែងទាំងមូលនៃសហគ្រាសអឺរ៉ុបទេ ហើយអំពាវនាវឱ្យគណៈកម្មាធិការសហភាពអឺរ៉ុបបន្តពិគ្រោះពិភាក្សាជាមួយប្រទេសចិន ។ លោក Hildegard Müller ប្រធានសមាគមរថយន្តអាល្លឺម៉ង់បានថ្លែងថា លទ្ធផលបោះឆ្នោតនេះនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការសកលហើយឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីការដំឡើងពន្ធគយគឺធំដាច់ឆ្ងាយពីផលប្រយោជន៍ដែលទទួលបាន ។ លោក Hildegard Müller ដាស់តឿនសហភាពអឺរ៉ុបឱ្យបន្តស្វែងរកដំណោះស្រាយតាមរយៈការចរចា ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស