ថ្ងៃទី១៣ខែតុលា ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា អាមេរិកនឹងផ្តល់ប្រព័ន្ធប្រឆាំងមីស៊ីលTHAADមួយឈុតនិងចាត់បញ្ជូនយោធាទៅអ៊ីស្រាអែល ដើម្បីជួយភាគីអ៊ីស្រាអែលលើកកម្ពស់សមត្ថភាពការពារដែនអាកាស។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលថា សេចក្តីសម្រេចចិត្តខាងលើនេះគឺធ្វើឡើងដោយលោកAustinរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកក្រោមបញ្ជាណែនាំរបស់លោកBidenប្រធានាធិបតីអាមេរិក ក្នុងគោលបំណងជួយភាគីអ៊ីស្រាអែលបង្កើនសមត្ថភាពការពារដែនអាកាស ក្នុងបរិបទដែលអ៊ីរ៉ងបានវាយប្រហារដោយមីស៊ីលទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី១៣ខែមេសានិងថ្ងៃទី១ខែតុលាឆ្នាំ២០២៤។ នេះក៏ជាផ្នែកមួយនៃការកែសម្រួលការដាក់ពង្រាយកម្លាំងនៅតំបន់មជ្ឈិមបូព៌ារបស់កងទ័ពអាមេរិកក្នុងប៉ុន្មានខែកន្លងទៅនេះផងដែរ។
ថ្ងៃទី១៣ខែតុលា លោកAraqchiរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា ក្នុងមួយរយៈពេលនេះ អ៊ីរ៉ង់បានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនដើម្បីទប់ស្កាត់ការផ្ទុះសង្គ្រាមនៅតំបន់ទាំងមូល ប៉ុន្តែចំពោះការការពារប្រជាជនអ៊ីរ៉ង់និងការពារផលប្រយោជន៍ជាតិ អ៊ីរ៉ង់គ្មានបន្ទាត់ក្រហមទេ៕