ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនធ្វើសមយុទ្ធឈ្មោះ"ដាវរួម--2024B”
2024-10-14 11:40:31cri
Share with:

      លោកLiXi វរនាវីឯកនៃកងទ័ពជើងទឹកនិងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី១៤ខែតុលា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងឱ្យកងទ័ពគ្រប់ប្រភេទដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ"ដាវរួម--2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ នាវានិងយន្តហោះចម្បាំងបានបើកចូលទៅជិតកោះតៃវ៉ាន់ កងទ័ពគ្រប់ប្រភេទធ្វើលំហាត់សមវាយលុកចម្រុះ ដោយផ្តោតលើការយាមល្បាតនិងប្រុងជើងការ ការបិទខ្ទប់កំពង់ផែនិងតំបន់សំខាន់ៗ ការវាយប្រហារទៅលើសមុទ្រនិងដីគោក និងការដណ្តើមយកសិទ្ធិគ្រប់គ្រងចម្រុះជាដើម ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរួមគ្នាប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។ នេះជាការកំញើញយ៉ាងខ្លាំងក្លាចំពោះទង្វើស្វែងរក"ឯករាជ្យ"របស់កម្លាំងអបគមន៍តៃវ៉ាន់ ហើយក៏ជាសកម្មភាពដ៏ចាំបាច់និងត្រឹមត្រូវ ដើម្បីគាំពារអធិបតេយ្យភាពជាតិនិងគាំពារការបង្រួបបង្រួមជាតិផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស