តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១៣ខែតុលាឱ្យដឹងថា អ្នកនាំពាក្យនៃក្រសួងការពារជាតិកូរ៉េខាងជើងបានថ្លែងនៅថ្ងៃដដែលថា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនកូរ៉េខាងជើងបានបញ្ជាឱ្យកងទ័ពប្រចាំការនៅព្រំដែនរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងត្រៀមបាញ់គ្រប់ពេលវេលា ។
តាមការផ្សាយដំណឹងឱ្យដឹងថា តាមការព្យាករណ៍នៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនកូរ៉េខាងជើងកាលពីថ្ងៃទី១២ខែតុលាឱ្យដឹងថា កូរ៉េខាងត្បូងមានលទ្ធភាពខ្ពស់ណាស់ដែលនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចូលលុកលុយដែនអាកាសនៃរដ្ឋធានីនិងកូរ៉េខាងជើងទាំងមូលម្តងទៀត នោះនឹងវាយប្រហារគោលដៅពិសេសរបស់សត្រូវបើបញ្ជាក់ថា មានការបង្កហេតុម្តងទៀត ហើយមិនច្រានចោលលទ្ធភាពដែលនឹងកើតមានការប៉ះទង្គិចទ្រង់ទ្រាយធំនោះទេ ។ ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃស្ថានការណ៍ដែលប្រហែលនឹងកើតឡើង កងទ័ពគ្រប់កម្រិតបានត្រៀមលក្ខណៈរួចស្រេចហើយ ៕