លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងនៅថ្ងៃទី ១៤ ខែតុលាថា បន្ទាប់ពីធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ចំពោះតម្រុយនៃការរាយការណ៍ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ចំពោះបុគ្គល Shen Boyan Cao Xingchengនិង"វិទ្យាស្ថាន Heixiong" ។
លោក Chen Binhua បានថ្លែងថា បុគ្គល Shen Boyan Cao Xingcheng មានគោលជំហរមានះរឹងរូសចង់ឱ្យតៃវ៉ាន់ឯករាជ្យ ប្រើពាក្យសម្តី"ឯករាជ្យភាពតៃវ៉ាន់"យ៉ាងក្រអឺតក្រទម ទង្វើដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យមានចេតនាអាក្រក់និង"អាងលើបរទេសដើម្បីប្រឆាំងនឹងប្រទេសចិន"យ៉ាងគឃ្លើន វាបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ព្រមទាំងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រួមរបស់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិចិន ។
លោក Chen Binhua បានលើកឡើងបន្តថា នៅចំពោះមុខនិន្នាការប្រវត្តិសាស្ត្រជាទូទៅនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញនិងការបង្រួបបង្រួមមាតុប្រទេសចិន នៅទីបំផុត ពួកអបគមន៍មុខជានឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរដោយសារទង្វើរបស់ខ្លួនជាក់ជាមិនខាន ។ កម្លាំងអបគមន៍របស់កោះតៃវ៉ាន់ធ្វើសកម្មភាពផ្ទុយនឹងសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ៕