ថ្ងៃទី១០ខែតុលា ថ្នាក់ដឹកនាំចិននិងប្រទេសជារដ្ឋសមាជិកអាស៊ានទាំង១០បានប្រកាសពីការបញ្ចប់ការចរចាអំពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ ព្រមទាំងចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមរវាងចិននិងអាស៊ានអំពីការបញ្ចប់ការចរចាស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០»។ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានកោតសរសើរចំពោះតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ ដោយអះអាងថា ការលើកកម្ពស់កម្រិតលើកនេះនឹងជំរុញដល់ពាណិជ្ជកម្មសេរីនិងកំណើនសេដ្ឋកិច្ចសកល។
លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងបន្តថា ជានិច្ចកាល អង្គការសហប្រជាជាតិតែងតែធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាជាក់លាក់ជាអាទិភាពនូវលក្ខណៈពេញលេញនៃសេដ្ឋកិច្ចសកល គោរពតាមក្បួនច្បាប់ដែលបានឯកភាពគ្នានិងប្រើប្រាស់បណ្តាញសកលតែមួយ យើងចាំបាច់ត្រូវចៀសវាងពីការបែកបាក់គ្នា មិនថាត្រូវបង់តម្លៃយ៉ាងណាក៏ដោយ។ ដូច្នេះតើអ្វីដែលបានធ្វើឱ្យប្រទេសនានារួបរួមគ្នានៅក្នុងសេដ្ឋកិច្ចសកល? វាគឺជាកិច្ចព្រមព្រៀងដែលមានគោលបំណងជំរុញពាណិជ្ជកម្មសេរី និងបង្កលក្ខណៈសម្បត្តិសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក្នុងនាមជាអង្គការសហប្រជាជាតិ យើងស្វាគមន៍យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ៕