ថ្ងៃទី ១២ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្រ្តចិនបានជួបពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ នៅទីស្តីការនាយករដ្ឋមន្ត្រីឡាវ។
លោក Li Qiang បានលើកឡើងថា ប្រទេសចិនតែងតែតម្កល់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយឡាវជាអាទិភាពក្នុងវិស័យការទូតជាមួយប្រទេសជិតខាង ហើយមានឆន្ទៈចាត់ទុកការប្រារព្ធខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ឡាវជាឱកាសមួយ ដើម្បីអនុវត្តបានល្អនូវគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងផ្តល់ការគាំទ្រដល់គ្នាយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាពនិងការសម្របសម្រួល សំដៅកសាងសហគមន៍រួមវាសនាចិន-ឡាវឱ្យកាន់តែរឹងមាំ កាន់តែរស់រវើក កាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Sonexay បានថ្លែងថា ប្រទេសឡាវមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ធ្វើឱ្យកាន់តែស្អិតល្មួតនូវការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់និងគ្រប់ស្រទាប់លើគ្រប់វិស័យ ធ្វើឱ្យផ្លូវដែកឡាវ-ចិនដើរតួនាទីឱ្យបានល្អក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថលជាដើម ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវិស័យផ្សេងទៀត ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងរួមសហការគ្នាក្នុងកិច្ចការអន្តរជាតិ និងតំបន់ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិន-ឡាវឱ្យមានគុណភាពកាន់តែល្អ និងឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ៕