ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះលោកTaye Atske-Selassie ដែលឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសអេត្យូពីអាណត្តិថ្មី
2024-10-13 14:57:18cri
Share with:


 

ថ្ងៃទី ១២ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារចំពោះលោកTaye Atske-Selassie ដើម្បីសម្តែងការអបអរសាទរចំពោះលោកដែលបានឡើងកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី។

 

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងអេត្យូពីបានអភិវឌ្ឍយ៉ាងឆាប់រហ័សដោយគ្រប់ជ្រុងជ្រោយ ការកសាងទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេត្យូពី ហើយមានឆន្ទៈក្នុងការធ្វើការជាមួយលោកប្រធានាធិបតី Taye ឆ្លៀតប្រើការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងឆ្នាំ ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ជាឱកាសមូយ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងចិននិងអេត្យូពីទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស