ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន
2024-10-13 15:50:22cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនាថ្ងៃទី ១៣ ខែតុលាថា តបតាមការអញ្ជើញរបស់លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន លោក Li Qiang នាយករដ្ឋមន្ត្រីចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលនឹងប្រារព្ធធ្វើនៅទីក្រុងIslamabad ប្រទេសប៉ាគីស្ថានពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា ព្រមនិងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស