ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពស្តីពីការផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីអបអរខួប១០ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាល្លឺម៉ង់បានប្រារព្ធឡើងនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់
2024-10-12 16:01:06cri
Share with:

ថ្ងៃទី ១១ ខែតុលា តាមម៉ោងក្នុងតំបន់ ក្នុងឱកាសខួប៥២ឆ្នាំនៃបង្កើតទំនាក់ទំនងការទូតរវាងចិន និងអាល្លឺម៉ង់ សកម្មភាពស្តីពីការផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីអបអរខួប១០ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាល្លឺម៉ង់ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុង Munich  ប្រទេសអាល្លឺម៉ង់ដោយជោគជ័យ។ គម្រោងសហប្រតិបត្តិការមួយចំនួនលើវិស័យប្រព័ន្ធសារព័ត៌មាន  ភាពយន្តនិងកម្មវិធីទូរទស្សន៍ជាដើមត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃដដែល។

លោកស្រី Xing Bo អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចាប់ដៃជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីក្លាយទៅជាអ្នកជំរុញវិបុលភាពនិងការអភិវឌ្ឍរវាងប្រទេសចិន និងអាល្លឺម៉ង់ ចែករំលែកកាលានុវត្តភាពនិងភាគលាភដែលបានមកពីការធ្វើឱ្េស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតកំណែទម្រង់របស់ប្រទេសចិន ក្លាយទៅជាអ្នកកត់ត្រានៃការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសចិននិងអាល្លឺម៉ង់  ជំរុញប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពកាន់តែជិតស្និទ្ធជាមួយគ្នា ធ្វើជាអ្នកជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមករវាងចិននិងអាល្លឺម៉ង់ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែករួមគ្នាថតនិងផលិតកម្មវិធី រួមគ្នារៀបចំសកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។

 លោក  Franz Josef Pschierer អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថាមពល និងបច្ចេកវិទ្យានៃរដ្ឋBavariaប្រទេសអាល្លឺម៉ង់ បានថ្លែងថា ឆ្លងតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានចិន ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានមើលឃើញថា តន្ត្រីបុរាណអាល្លឺម៉ង់មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន ខ្ញុំសង្ឃឹមថាតាមរយៈការចែករំលែកវប្បធម៌និងសិល្បៈទៅវិញទៅមក យើងអាចកសាងស្ពានមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស