ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឧបាយកលនយោបាយដែលបង្ករឿងហេតុនិងចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យរបស់បុគ្គល Lai Ching-te និងបក្ខពួកមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន
2024-10-12 17:26:26cri
Share with:

    កាលពីថ្ងៃទី ១០ ខែតុលា បុគ្គល Lai Ching-te អ្នកដឹកនាំនៃតំបន់តៃវ៉ាន់ប្រទេសចិនបានលើកឡើងម្តងទៀតនូវអ្វីដែលហៅថា "ទស្សនថ្មីស្តីពីប្រទេសពីរ"និង"មិនចំណុះឱ្យគ្នា" ប្រឌិតពាក្យសម្តីបំបែកបំបាក់ដ៏ខុសទំនងដែល"ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ជម្រុញការផ្តួចផ្តើមបំបែកបំបាក់ ញ៉ុះញង់ឱ្យត្រើយទាំងសងខាងធ្វើបដិបក្ខនឹងគ្នា ។ ក្នុងបរិបទដែលការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយបានក្លាយជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិតាំងពីយូរណាស់មកហើយ ។ សុន្ទរកថារបស់បុគ្គល Lai Ching-te ធ្វើផ្ទុយពីចរន្តយុគសម័យដែលបានលាតត្រដាងម្តងទៀតនូវគោលជំហរដ៏រឹងចចេសរបស់កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងចេតនាអាក្រក់ដែលបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដើម្បីស្វែងរកផលប្រយោជន៍ខាងនយោបាយផ្ទាល់ខ្លួន ។

    ចាប់ពីបានឡើងកាន់មុខតំណែងជាអ្នកដឹកនាំតំបន់តៃវ៉ាន់កាលពីខែឧសភា ឆ្នាំនេះមក បុគ្គល Lai Ching-te បានឃោសនាបំប៉ោងពី"ឯករាជ្យភាពតៃវ៉ាន់"តាមគ្រប់ទម្រង់ ។ ខណៈពេលថ្លែងសុន្ទរកថានៅថ្ងៃទី ២០ ខែឧសភា បុគ្គល Lai Ching-te បានប្រកាសដោយបើកចំហថា "ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនចំណុះគ្នាទៅវិញទៅមក" ប៉ុនប៉ងបង្ករឿងហេតុក្នុងបញ្ហាទទួលស្គាល់អ្វីដែលហៅថា "ប្រទេស" ក្នុងន័យយកទំនាក់ទំនងរវាងប្រទេសទាំងពីរមកជំនួសទំនាក់ទំនងរវាងត្រើយទាំងសងខាង ។ ការលើកឡើងពាក់ព័ន្ធរបស់បុគ្គល Lai Ching-te បានបង្កជាទំនាស់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ចិនតែមួយនិងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដូច្នេះ ការលើកឡើងទាំងនេះបង្កប់នូវកម្លាំងដែល"ចង់ឱ្យតៃវ៉ាន់ឯករាជ្យ"យ៉ាងខ្លាំងនិងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ។

    មិនថា បុគ្គល Lai Ching-te ប្រើប្រាស់ពាក្យពេចន៍យ៉ាងណាទៅតែងលម្អគំនិតផ្តួចផ្តើមស្តីពី"កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ"ក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងដែលថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រទេសចិនតែមួយនិងតៃវ៉ាន់ជាចំណែកមួយរបស់ចិនបានឡើយ ។ «សេចកី្តប្រកាសក្រុងគែរ»ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៤៣ និង«សេចក្តីប្រកាស Potsdam »ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៤៥ បានកំណត់យ៉ាងច្បាស់ថា ទឹកដីចិនដែលបូករួមទាំងកោះតៃវ៉ាន់ផងដែរដែលជប៉ុនឆក់យកនោះ គឺ ត្រូវប្រគល់មកឱ្យចិនវិញ ។

    កាលពី ៥៣ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយមានសំឡេងគាំទ្រច្រើនលើសលប់ដែលសម្រេចចិត្តរៀបចំឡើងវិញនូវសិទ្ធិស្រប់ច្បាប់ទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងអង្គការសហប្រជាជាតិ ហើយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់របស់ចិននៅអង្គការសហប្រជាជាតិ តំណាងខុសច្បាប់របស់តំបន់តៃវ៉ាន់ត្រូវបានបណ្តេញចេញពីអង្គការសហប្រជាជាតិភ្លាមៗ ។ សេចក្តីសម្រេចចិត្តនេះបានដោះស្រាយទាំងស្រុងនូវបញ្ហាសិទ្ធិតំណាងរបស់ប្រទេសចិនទាំងមូលដែលបូករួមទាំងតៃវ៉ាន់ផងដែរនៅអង្គការសហប្រជាជាតិ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីដែលហៅថា "ប្រទេសចិនពីរ"ឬ"ចិនមួយ តៃវ៉ាន់មួយ"នោះទេ ។ ក្នុងបញ្ហាជាគោលការណ៍នេះ គ្មានតំបន់ពណ៌ប្រផេះឬចន្លោះប្រហាងដែលមានភាពស្រពេចស្រពិលនោះទេ ។

    "មាតុភូមិរបស់ជនជាតិចិនតៃវ៉ាន់ គឺប្រទេសចិន""បុគ្គល Lai Ching-te ចាំបាច់ត្រូវបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់មួយនេះដើម្បីជៀសវាងកុំឱ្យរុញច្រានប្រជាជនតៃវ៉ាន់ចំនួន ២៣ លាននាក់ធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់"។ល។ សំឡេងរិះគន់នៅកោះតៃវ៉ាន់ទាំងនេះបានបង្ហាញឱ្យឃើញថា មនុស្សកាន់តែច្រើនឡើងៗបានឃើញច្បាស់ថា បុគ្គល Lai Ching-te និងបក្ខពួកជាអ្នកក្បត់ឆន្ទៈប្រជាជននៅកោះតៃវ៉ាន់និងជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងក្នុងតំបន់ ។

    កាលពីខែកញ្ញា ឆ្នាំនេះ តំបន់ចិនដីគោកបានចេញផ្សាយសេចក្តីប្រកាសស្តីពីការផ្អាកកម្មវិធីកាត់បន្ថយពន្ធគយចំពោះផលិតផលលើកទីបីក្នុង«កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»(ECFA)ដោយបានសម្រេចចិត្តលុបចោលគោលនយោបាយរួចពន្ធចំពោះកសិផលចំនួន ៣៤ មុខដែលផលិតនៅតំបន់តៃវ៉ាន់ ។យោងតាមការស្ទង់មតិដែលចេញផ្សាយដោយប្រព័ន្ធសារព័ត៌មានតៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ កម្រិតទំនុកចិត្តរបស់ប្រជាជននៅកោះតៃវ៉ាន់ចំពោះបុគ្គល Lai Ching-te បានបំបែកកំណត់ត្រាទាបបំផុតបន្ទាប់ពីឡើងកាន់មុខតំណែងមក ។ ប្រការនេះបានបង្ហាញថា ការប្រព្រឹត្តទង្វើខុសឆ្គងរបស់បុគ្គលនេះលើវិស័យទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាដើមកំពុងបាត់បង់ការគាំទ្រពីប្រជាជនតៃវ៉ាន់ ។

    តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វីដែលហៅថា "តៃវ៉ាន់របស់ពិភពលោក"នោះទេ ។ "កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ"ប្រឆាំងនឹងសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ប្រព្រឹត្តផ្ទុយនឹងផលប្រយោជន៍និងសុខមាលភាពរបស់ជនរួមជាតិនៃត្រើយទាំងសងខាង គឺ កំពុងដុតសម្លាប់ខ្លួនឯង ។ មិនថាស្ថានការណ៍ក្នុងកោះតៃវ៉ាន់ប្រែប្រួលយ៉ាងណា មិនថាអ្នកណាឡើងកាន់អំណាចក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតដែលត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រទេសចិនតែមួយ មិនអាចកែប្រែនិម្មាបនកម្មជាមូលដ្ឋាននិងទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងត្រើយទាំងសងខាង ហើយក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្រ្តដែលទីបំផុតមាតុប្រទេសនឹងសម្រេចបាននូវការបង្រួបបង្រួមបានឡើយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស