ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Bonne ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំង
2024-10-11 12:02:55cri
Share with:

     នៅថ្ងៃទី ១០ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Bonne ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំងតាមការណាត់ ។

លោក Bonne បានអធិប្បាយលម្អិតអំពីទស្សនៈ និងកង្វល់របស់បារាំងអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអឺរ៉ុបនិងចិននាពេលថ្មីៗកន្លងទៅនេះ ដោយបង្ហាញថា ប្រទេសបារាំងយកចិត្តទុកដាក់ខ្ពស់ចំពោះគំនិតឯកភាពរួមអំពីកិច្ចសហប្រតិបត្តិការដែលសម្រេចដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ ។ អឺរ៉ុបប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រស្វ័យភាព ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កបរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ និងគ្មានចេតនាដកក្រុមហ៊ុននិងផលិតផលរបស់ចិនចេញពីទីផ្សារអឺរ៉ុបទេ ហើយសង្ឃឹមថា នឹងអាចស្វែងរកដំណោះស្រាយយ៉ាងសមរម្យតាមរយៈការពិគ្រោះពិភាក្សាគ្នា ។

ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ប្រទេសបារាំងគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិនជាមួយសហភាពអឺរ៉ុប ហើយទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបដែលប្រកបដោយភាពវិជ្ជមាននិងល្អប្រសើរ គឺសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ។ ប្រទេសចិននិងសហភាពអឺរ៉ុប មិនគួរធ្វើសង្គ្រាមពាណិជ្ជកម្មនោះទេ ពោលគឺគួរតែប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងសមរម្យតាមរយៈការសន្ទនានិងការចរចា ។  លោកសង្ឃឹមថា បារាំងនឹងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាវិជ្ជមាននិងបើកចំហចំពោះបញ្ហាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុប ដើម្បីជំរុញឱ្យសហភាពអឺរ៉ុបនិងចិនដើរទៅរកទិសដៅដូចគ្នា ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស