ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការចរចាស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០បានបញ្ចប់
2024-10-11 11:10:44cri
Share with:


 ថ្ងៃទី១០   ខែតុលា  អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ថ្នាក់ដឹកនាំចិន និងប្រទេសអាស៊ានទាំង១០ បានប្រកាសពីការបញ្ចប់ការចរចាស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០នៅថ្ងៃដដែល  ព្រមទាំងចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមចិន-អាស៊ាន ស្តីពីការបញ្ចប់ការចរចាស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០»។

អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការលើកកម្ពស់កម្រិតដល់ទម្រង់ថ្មី៣.០គ្របដណ្តប់លើវិស័យចំនួន៩ដែលបូករួមទាំងវិស័យដែលមានស្រាប់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ក៏មានវិស័យងើមឡើងថ្មី ដែលមានសក្តានុពលកិច្ចសហប្រតិបត្តិការដ៏ធំធេងសម្រាប់ភាគីទាំងពីរ ដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ បទប្បញ្ញត្តិបច្ចេកទេសស្តង់ដារ និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យ និងភូតគាមអនាម័យ នីតិវិធីនៃការបំពេញបែបបទគយ និងការសម្រួលពាណិជ្ជកម្ម ការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ សហគ្រាសធុនមីក្រូតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ សមិទ្ធផលខាងលើគឺមានសារៈសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការថ្មីៗ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស