ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនដាក់ចេញគោលនយោបាយជំរុញកំណើន ដើម្បីជំរុញឱ្យសេដ្ឋកិច្ចកើនឡើងប្រកបដោយស្ថិរភាព
2024-10-11 11:39:31cri
Share with:

      មួយរយៈពេលកន្លងមកនេះ  ស្របពេលដែលគោលនយោបាយមានស្រាប់គ្រប់ផ្នែកបានបញ្ចេញប្រសិទ្ធិភាពជាបន្តបន្ទាប់ និងគោលនយោបាយបន្ថែមត្រូវបានដាក់ចេញនិងអនុវត្ត ដំណើរការនៃសេដ្ឋកិច្ចចិនមានស្ថិរភាពជាទូទៅ និងកើនឡើងជាលំដាប់ ហើយការប៉ានប្រមាណនៃទីផ្សារមានការកែលម្អយ៉ាងច្បាស់លាស់។

      ទន្ទឹមនឹងនេះ  ទីផ្សារប្រើប្រាស់របស់ប្រទេសចិនក្នុងវិស្សមកាលថ្ងៃបុណ្យជាតិចិនមានភាពស្ទុះយ៉ាងខ្លាំង។ តាមទិន្នន័យបង្ហាញថា  បរិមាណនៃការកក់សំបុត្រសម្រាប់តំបន់ទេសចរណ៍ទូទាំងប្រទេសចិន បានកើនឡើងជាង៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣  ចំនួនភ្ញៀវទេសចរនិងចំណូលពីទេសចរណ៍នៅកន្លែងជាច្រើនសុទ្ធតែបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ  ។ល។ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានវាយតម្លៃថា  កំណើននៃការប្រើប្រាស់នៅទីផ្សារវប្បធម៌និងទេសចរណ៍ជាដើមបានបង្ហាញពីភាពរស់រវើកនៃសេដ្ឋកិច្ចចិន  ការធ្វើដំណើរទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិនក៏បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

      គួរបញ្ជាក់ផងដែរថា  ទីផ្សារប្រើប្រាស់នៅថ្ងៃបុណ្យជាតិចិននៅឆ្នាំនេះបានលេចចេញនិន្នាការថ្មីជាច្រើន។ មួយផ្នែក  ការប្រើប្រាស់បែបថ្មីដែលចាត់ទុកការធ្វើឌីជីថលូបនីយកម្ម  ភាពបៃតងជាលក្ខណៈពិសេស បានបំពេញតម្រូវការលើពហុវិស័យរបស់អ្នកប្រើប្រាស់។ មួយផ្នែកទៀត  ដោយទទួលការជំរុញពីគោលនយោបាយមានអំណោយផលជាច្រើននៃទីផ្សារអចលនទ្រព្យដែលបានចេញផ្សាយមុនថ្ងៃឈប់សម្រាក  ការប្រើប្រាស់និងការវិនិយោគខាងទំនិញខ្នាតធំ ដូចជាការទិញផ្ទះជាដើមបានលេចចេញនិន្នាការងើបឡើងវិញ។

      សញ្ញាវិជ្ជមានមួយហើយមួយទៀតដែលមកពីទីផ្សារចិនគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីជាច្រើន បានបង្កើនជំនឿចិត្តនៃទីផ្សារនិងបញ្ចេញសក្តានុពលទីផ្សារយ៉ាងខ្លាំង។ មូលធនសកលបានទិញទ្រព្យសម្បត្តិរបស់ចិនជាបន្តបន្ទាប់ ដែលបង្ហាញពីសុទិដ្ឋិនិយមចំពោះគោលនយោបាយសេដ្ឋកិច្ចនិងអនាគតអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ ប្រការនេះក៏បានបញ្ជាក់ផងដែរថា  និន្នាការទូទៅនៃសេដ្ឋកិច្ចចិនមិនបានកែប្រែទេ  ហើយលក្ខខណ្ឌមានអំណោយផលដូចជាទីផ្សារដ៏ធំទូលាយ  សេដ្ឋកិច្ចមានភាពធន់ខ្លាំងនិងសក្តានុពលដ៏ធំជាដើមមិនបានកែប្រែទេ។

      ទន្ទឹមនឹងនោះ   ទីផ្សារចិនដែលបានពង្រីកនិងបើកចំហជាបន្តបន្ទាប់បានបង្កើតឱកាសឈ្នះ-ឈ្នះសម្រាប់ប្រទេសនានា។ 

      នាពេលបច្ចុប្បន្ននេះ  បរិយាកាសខាងក្រៅដែលសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនៅតែមានភាពស្មុគស្មាញនិងភាពតានតឹង   ការរក្សាស្ថិរភាពនិងកំណើនជាលំដាប់នៃសេដ្ឋកិច្ចចិននៅតែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើនដដែល។  ប៉ុន្តែ  ស្របពេលដែលសញ្ញាវិជ្ជមានមួយហើយមួយទៀតបានលេចចេញជាបន្តបន្ទាប់  ហើយស្របពេលដែលការប៉ាន់ប្រមាណនៃទីផ្សារបន្តមានភាពប្រសើរឡើង  ប្រទេសចិនបានពោរពេញទៅដោយជំនឿចិត្តចំពោះការសម្រេចបាននូវគោលដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ  និងពោរពេញទៅដោយជំនឿចិត្តចំពោះការរក្សាបាននូវអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយស្ថិរភាពនិងភាពល្អបរិសុទ្ធជាបន្តបន្ទាប់។"ជំនឿចិត្តរបស់ប្រទេសចិន"បែបនេះក៏ជាឱសថពង្រឹងកម្លាំងចិត្តសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ៕

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស