ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩
2024-10-11 21:07:08cri
Share with:

ថ្ងៃទី ១១ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ថ្លែងក្នុងកិច្ចប្រជុំ លោក Li Qiang បានលើកឡើងថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី ៧០ នៃការដាក់ចេញគោលការណ៍ប្រាំចំណុចនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ។ នៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់យ៉ាងខ្លាំង កាន់តែរំលេចពីគុណតម្លៃនៃគោលការណ៍ទាំងប្រាំនេះ។

ប្រទេសចិនមានឆន្ទៈរួមសហការជាមួយគ្រប់ភាគី ដើម្បីបង្កើនការផ្សព្វផ្សាយពីគោលការណ៍ទាំងប្រាំនេះ និងផ្តោតលើការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ពោលគឺទី១ ត្រូវការពារយ៉ាងមុតមាំនូវសន្តិសុខនិងសន្តិភាព ហើយបន្តគាំទ្រចំពោះរចនាសម្ព័ន្ធតំបន់ដែលតម្កល់អាស៊ានជាស្នូល  និងប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន  ។ ទីពីរ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយភាគីនានា ដើម្បីអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់លោកប្រធានរដ្ឋចិន  Xi Jinping និងបំពេញបន្ថែមឧត្តមភាពទៅវិញទៅមកតាមរយៈការដើរតួនាទីរៀងៗខ្លួន ។

លោក Li Qiang បានបន្តថា ជានិច្ចកាល ប្រទេសចិនតែងតែគោរពតាមសេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង និងប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងសមរម្យតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាជាមួយបណ្តាប្រទេសពាក់ព័ន្ធ ក៏ដូចជាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការដែនសមុទ្រផងដែរ ។




អ្នកបកប្រែ:李庆莉
ប្លុកពិសេស