ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអធិប្បាយអំពីគោលជំហរនិងគោលនយោបាយរបស់ចិនស្តីពីបញ្ហាដូចជាការកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងអភិបាលកិច្ចសន្តិសុខសកលជាដើម
2024-10-11 15:57:18cri
Share with:


 

លោក Sun Xiaobo ប្រធានគណៈប្រតិភូចិនដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការកាត់បន្ថយសព្វាវុធ និងសន្តិសុខអន្តរជាតិនៃមហាសន្និបាតលើកទី ៧៩ នៃ អង្គការសហប្រជាជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិនបានថ្លែងនៅក្នុងកិច្ចពិភាក្សាដេញដោលជាទូទៅកាលពីថ្ងៃទី ១០ខែតុលា ដោយអធិប្បាយអំពីគោលជំហរនិងគោលនយោបាយរបស់ចិនស្តីពីបញ្ហាដូចជាការកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងអភិបាលកិច្ចសន្តិសុខសកលជាដើម  ដោយអំពាវនាវឱ្យពង្រឹងអភិបាលកិច្ចសន្តិសុខសកល និងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

 

លោក Sun Xiaobo បន្តថា នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គ្មានប្រទេសណាអាចទទួលបានសន្តិសុខតែម្នាក់ឯងនោះទេ ការហាមឃាត់ និងកម្ទេចចោលអាវុធនុយក្លេអ៊ែរទាំងស្រុង ដើម្បីកសាងពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ បម្រះចេញពីការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរនិងសង្គ្រាមមនុយក្លេអ៊ែរ គឺវាសមស្របនឹងផលប្រយោជន៍រួមរបស់មនុស្សជាតិ ។ ក្នុងនាមជាអ្នកសម្របសម្រួលនៃយន្តការរដ្ឋនុយក្លេអ៊ែរទាំង៥ ប្រទេសចិននឹងបន្តធ្វើការខិតខំប្រឹងប្រែងយ៉ាងសកម្មជាបន្តទៀត៕

អ្នកបកប្រែ:马小青
ប្លុកពិសេស