ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ៖ សុន្ទរកថាថ្ងៃទី១០ខែតុលារបស់បុគ្គល Lai Ching-te គឺប៉ុនប៉ងបង្កើនភាពតានតឹងនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់
2024-10-11 15:42:56cri
Share with:

ទាក់ទងនឹងសុន្ទរកថារបស់បុគ្គល Lai Ching-te  ស្តីពីទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃទី១០ខែតុលានៅក្រុងTaipei   លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួរដោយគូសបញ្ជាក់ថា បុគ្គល Lai Ching-te បានបន្តឃោសនាបំផ្លើសពី “ទស្សនថ្មីស្តីពីប្រទេសពីរ”និង “មិនចំណុះឱ្យគ្នា” ប្រឌិតរឿងមិនពិត “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ផ្សព្វផ្សាយគំនិតផ្តួចផ្តើមបំបែកបំបាក់ ញ៉ុះញង់ឱ្យត្រើយទាំងសងខាងប្រឈមមុខដាក់គ្នា ដែលបានបង្ហាញយ៉ាងពេញលេញថា បុគ្គល Lai Ching-te ប្រកាន់ខ្ជាប់នូវគោលជំហរ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ពោរពេញទៅដោយគំនិតអរិភាពនិងបង្ករឿងហេតុជាបន្តបន្ទាប់  ព្រមទាំងមានចេតនាបង្កើនភាពតានតឹងនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

លោក Chen Binhua បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធគ្រប់គ្រងខុសគ្នាមិនមែនជាឧបសគ្គនៃការបង្រួបបង្រួមជាតិនោះទេ កាន់តែមិនមែនជាលេសនៃការបំបែកបំបាក់ទៅទៀត ការដែលបុគ្គល Lai Ching-te ប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងបង្ករឿងហេតុគឺជាដើមហេតុនៃការបំផ្លាញ់ដល់សន្តិភាពនិងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ នឹងនាំមកនូវអន្តរាយដល់ពលរដ្ឋតៃវ៉ាន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស