ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន ជួបសន្ទនាជាមួយលោក Lương Cường សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
2024-10-11 20:53:14cri
Share with:



ថ្ងៃទី ១១ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Lương Cường សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅវិមានសភាប្រជាជនទីក្រុងប៉េកាំង។

 

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរចិននិងវៀតណាមគួរតែប្រកាន់ខ្ជាប់នូវទិសដៅនយោបាយដ៏ត្រឹមត្រូវ និងតម្កល់ទំនាក់ទំនងរវាងចិននិងវៀតណាម ក្នុងកម្រិតយុទ្ធសាស្ត្រ ដើម្បីធានាជាក់លាក់ឱ្យទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍទៅមុខតាមមាគ៌ាត្រឹមត្រូវ យើងត្រូវពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នានូវបទពិសោធគ្រប់គ្រងបក្ស និងអភិបាលកិច្ចជាតិ និងរួមគ្នាលើកកម្ពស់សមត្ថភាពអភិបាលកិច្ច។ យើងត្រូវបង្កើតនិម្មាបនកម្មឈ្នះ- ឈ្នះ ស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងជំរុញការតភ្ជាប់គ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ទៅវិញទៅមក ដោយគ្រប់ជ្រុងជ្រោយ៕

 

ជាការឆ្លើយតប លោក Lương Cường បានថ្លែងថា វៀតណាមនឹងបន្តធ្វើការជាមួយចិន ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជំរុញការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យមានភាពកាន់តែស៊ីជម្រៅនិងរឹងមាំ គ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតឱ្យបានល្អ ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន និងការកសាងសហគមន៍រួមវាសនារវាងវៀតណាមនិងចិនឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស