ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្រ្តីថៃ
2024-10-11 16:09:51cri
Share with:

ថ្ងៃទី១០ខែតុលាតាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្រ្តីថៃក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅក្រុងវៀងច័ន្ទន៍ប្រទេសឡាវ។

លោក Li Qiang បានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយភាគីថៃ ចាត់ទុកខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃនៅឆ្នាំក្រោយជាឱកាសមួយដើម្បី ផ្សព្វផ្សាយថែមមួយកម្រិតទៀតនូវចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជំរុញការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនារវាងចិននិងថៃ និងធ្វើឱ្យទំនាក់ទំនងរវាងចិននិងថៃមានភាពកាន់តែជិតស្អិតល្មួត ដើម្បីផ្តល់សុខុមាលភាពកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រី Paetongtarn បានថ្លែងថា ប្រទេសថៃរីករាយរួមជាមួយប្រទេសចិនក្នុងការបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលក្នុងក្របខ័ណ្ឌពហុភាគីដូចជាអាស៊ាន និងយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងមេគង្គជាដើម ដើម្បីរួមគ្នាជំរុញសេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ គាំពារសន្តិភាព ស្ថិរភាពនិងភាពរុងរឿងក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស