ថ្ងៃទី១១ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរអ្នកសារព័ត៌មានអំពីការដែលក្រុមការងារអន្តរក្រសួងរបស់ប្រទេសចិនធ្វើដំណើរទៅកាន់ប៉ាគីស្ថានដើម្បីដោះស្រាយហេតុការណ៍វាយប្រហារដោយភេរវកម្មទី៦តុលា ។
អ្នកនាំពាក្យបានថ្លែងថា កាលពីថ្ងៃទី៦ខែតុលា បន្ទាប់ពីក្បួនរថយន្តនៃស្ថានីយអគ្គិសនីដើរដោយថាមពលធ្យងថ្មនៃកំពង់ផែQASIM បានរងការវាយប្រហារបណ្តាលឱ្យបុគ្គលចិនរងរបួសនិងស្លាប់បាត់បង់ជីវិត ប្រទេសចិនបានចាត់បញ្ជូនភ្លាមៗនូវក្រុមការងារអន្តរក្រសួងឱ្យធ្វើដំណើរទៅកាន់ប៉ាគីស្ថានដើម្បីអនុវត្តការងារពាក់ព័ន្ធ។ បន្ទាប់ពីក្រុមការងារទៅដល់ក្រុងIslamabad រដ្ឋធានីប៉ាគីស្ថាននៅថ្ងៃទី៨ខែតុលាក៏បានជួបពិភាក្សាជាមួយស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថាន និងសហគ្រាសពាក់ព័ន្ធជាដើមដើម្បីធ្វើការដោះស្រាយនិងចាត់ចែងបន្ទាប់បន្សំ និងសំណូមពរឱ្យប៉ាគីស្ថានចាត់ចែងរឿងពាក់ព័ន្ធដោយសមរម្យព្រមទាំងចាត់វិធានការសន្តិសុខកាន់តែតឹងរឹងដើម្បីធានាការពារសុខសុវត្ថិភាពរបស់បុគ្គលិក អង្គភាពនិងគម្រោងរបស់ប្រទេសចិននៅប៉ាគីស្ថាន។
ប៉ាគីស្ថានបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះហេតុការណ៍វាយប្រហារដោយភេរវកម្ម និងចាប់ដំណើរការការងារពាក់ព័ន្ធនិងស៊ើបអង្កេតរកជនដៃដល់ ហើយនឹងពង្រឹងនិងពង្រីកវិធានការសន្តិសុខថែមមួយកម្រិតទៀត ដើម្បីការពារផលប្រយោជន៍របស់ភាគីចិននៅប៉ាគីស្ថានឱ្យអស់ពីលទ្ធភាព។