ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប
2024-10-11 17:08:57cri
Share with:

ថ្ងៃទី ១១ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងវៀងចន្ទន៍ខណៈពេលចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

លោក Li Qiang បានថ្លែងថា ការជំរុញការអភិវឌ្ឍប្រកបដោយល្អប្រសើរ ស្ថិរភាព និងចីរភាពនូវទំនាក់ទំនងចិន-អឺរ៉ុប គឺជាទំនួលខុសត្រូវរបស់ប្រទេសចិន និងសហភាពអឺរ៉ុប ហើយក៏ជាការរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ។ សង្ឃឹមថាស្ថាប័នសហភាពអឺរ៉ុបនឹងមើលពីការអភិវឌ្ឍរបស់ចិនដោយក្រសែភ្នែកត្រឹមត្រូវ និងតាក់តែងគោលនយោបាយដែលមានសត្យានុម័ត និងប្រកបដោយវិចារណញ្ញាណចំពោះប្រទេសចិន។

  ជាការឆ្លើយតប លោក Michel បានថ្លែងថា សហភាពអឺរ៉ុបសូមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន សហភាពអឺរ៉ុបសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាពាក់ព័ន្ធតាមរយៈកិច្ចសន្ទនា និងការពិគ្រោះពិភាក្សា ដើម្បីជំរុញការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងចិន។ សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រស្វ័យភាព ហើយមានឆន្ទៈក្នុងការពង្រឹងការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយប្រទេសចិនក្នុងកិច្ចការពហុភាគីអន្តរជាតិ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ដូចជាបម្រែបម្រួលអាកាសធាតុជាដើម៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស