ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ ជោគវាសនានៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវក្ដាប់ជាប់ក្នុងដៃខ្លួន ”
2024-10-11 10:49:10cri
Share with:

       គមនាគមន៍ជាសរសៃឈាមនៃសេដ្ឋកិច្ចនិងជាចំណងនៃអរិយធម៌។ ឆ្នាំ២០២៤ នៅរដូវកាលផ្លែទុរេនទុំ កម្ពុជាបានប្រារព្ធពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅតំបន់ភាគខាងឦសានរបស់ចិនដែលមានចម្ងាយជាង៤ ពាន់គីឡូម៉ែត្រពីខេត្តកណ្តាល ផលិតកម្មរថយន្តក៏ជួបនឹងវេលាប្រវត្តិសាស្ត្រផងដែរ។

     នៅក្រុង ឆាងឈួន ទីរួមខេត្ត ជីលីន ខ្សែផលិតកម្មឆ្លាតវៃនៃរោងចក្ររថយន្តដំបូងបង្អស់របស់ប្រទេសចិនបានលាន់លឺនូវសូរតន្ត្រីដ៏សប្បាយរីករាយ    កម្មករបានបំពាក់ផ្កាបូពណ៌ក្រហមលើក្បាលឡានដឹកទំនិញថ្មីស្អាតមួយគ្រឿង  ដើម្បីអបអរសាទរឡានដឹកទំនិញម៉ាក « Jiefang / ចេហ្វាំង »  គ្រឿងទី ៩ លានត្រូវតំឡើងរួចរាល់ដាក់ឱ្យប្រើប្រាស់។

      « Jiefang / ចេហ្វាំង » ជារថយន្តដំបូងដែលប្រទេសចិនថ្មីផលិតដោយម្ចាស់ការ ហើយជាម៉ាកយីហោឡានដឹកទំនិញល្បីក្នុងទីផ្សារសកល។ រយៈពេលជាង ៧០ ឆ្នាំមកនេះ ចាប់ពី “អ្នករៀន”ក្លាយជាអ្នកបង្កើត   ផលិតដោយប្រើប្រាស់បច្ចេកទេសស្នូលរបស់ខ្លួន  ទទួលបានការគាំទ្រជាទូទៅពីអតិថិជនពិភពលោកទាំងអឺរ៉ុប អាស៊ីអាគ្នេយ៍ អាហ្រ្វិក មជ្ឈិមបូព៌ាជាដើម ៖  រថយន្តចិនបានជួយដល់ប្រជាជនតាមបណ្ដាប្រទេសនិងតំបន់កាន់តែច្រើនធ្វើដំណើរប្រកបដោយងាយស្រួលនិងផាសុកភាព   ផលិតភាពចិនជួយបន្ថែមភាពល្អបវរក្នុងជីវភាពរបស់មនុស្សកាន់តែច្រើន។

      ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ  ដែលជាហេតុនាំឱ្យសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ពេលដែលយើងនិយាយពីប្រទេសចិនថ្មី  ចាំបាច់ត្រូវលើកឡើងពីផលិតភាពរបស់ប្រទេសចិន។

     រថយន្តថាមពលស្អាត  សម្ភារៈប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ   ផ្លូវល្បឿនលឿន ស្ពានឆ្លងសមុទ្រ ...  បច្ចុប្បន្ន   ផលិតកម្មចិននៅក្បែរខ្លួន នៅលើមេឃ រត់យ៉ាងលឿនក្នុងតំបន់ត្រូពិច  សមិទ្ធផលផលិតភាពចិនបានទៅដល់ភពអង្គារ   ហើយបំរុងនឹងដឹកមនុស្សឡើងលើឋានព្រះចន្ទ។

     លោក Xi Jinping  មេដឹកនាំកំពូលចិនបានលើកឡើងថា   ជោគវាសនានៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវក្ដាប់ជាប់ក្នុងដៃខ្លួន  ។ បន្ទាប់ពីបានខិតខំតស៊ូអស់រយៈពេល ៧៥ ឆ្នាំ  ការធ្វើទំនើបកម្មតាមបែបផែនចិនបានបើកនូវផ្ទាំងគំនូរដ៏ល្អអស្ចារ្យ ហើយរំលេចចេញនូវអនាគតដ៏ត្រចះត្រចង់។

      ចាប់ពីស្ថាបនលើភាពបាក់បែកដែលបណ្ដាលមកពីការឈ្លានពានអាណានិគម   ក្នុងកំឡុងពេល ៧៥ ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធខាងគមនាគមន៍របស់ប្រទេសចិនថ្មីឥឡូវបានតភ្ជាប់គ្នាជាបណ្តាញគមនាគមន៍ដ៏ធំមួយ រង្វង់មិត្តភក្ដិនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានពង្រីកឥតឈប់ឈរ  ទំហំសេដ្ឋកិច្ចជាតិកើនឡើងជាលំដាប់។  ការកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប  ប្រជាជនរាប់រយលានទទួលបានជីវភាពធូរធារ។

      ច្រកព្រំដែនភាគនីរតីប្រទេសចិន  ក្រុមឡានដឹកជញ្ជូនមមាញឹកជារៀងរាល់ថ្ងៃ  ទុរេន ស្វាយ ខ្នុរ  ...  ផ្លែឈើស្រស់ៗជាច្រើនរបស់បណ្ដាប្រទេសអាស៊ានត្រូវបាននាំចូលក្នុងទីផ្សារចិនចេញពីទីនេះ។ ផ្លែឈើស្រស់ដែលព្យួរលើមែកនៅថ្ងៃនេះ   ថ្ងៃស្អែកក៏អាចបញ្ជូនទៅដល់ដៃរបស់អតិថិជនក្រៅប្រទេសដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

      កងប្រវត្តិសាស្ត្របង្វិលទៅមុខជានិច្ច     អ្នកតស៊ូដែលរួមចិត្តថ្លើមគ្នាបន្ដកសាងនូវអនាគតដ៏ត្រចះត្រចង់៕

 

*  ផ្លែឈើមកពីអាស៊ីអាគ្នេយ៍លក់ដាច់ខ្លាំងក្នុងទីផ្សារចិន

 

ឡានដឹកទំនិញម៉ាក Jiefang / ចេហ្វាំង  គ្រឿងទី ៩ លានតំឡើងរួចរាល់អាចប្រើប្រាស់បាន។ 

  Jiefang  ជាម៉ាកយីហោផលិតដោយម្ចាស់ការនៃ FAW Group  ដែលជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបង្អស់របស់ប្រទេសចិន

 

ខ្សែផលិតកម្មនៃរោងចក្ររថយន្ត SERES  អាចដំឡើងផលិតបានរថយន្តថាមពលស្អាតមួយគ្រឿងរាល់ ៣០ វិនាទីម្ដង

 

ឯកសណ្ឋានអវកាសចិនដែលប្រើសម្រាប់ពេលចុះចតលើភពព្រះចន្ទ


យន្តហោះខ្នាត់ធំចិន C919 ផ្តល់សេវាពាណិជ្ជកម្មជាផ្លូវការចាប់ពីខែឧសភាឆ្នាំ២០២៣កន្លងមក  

 

រថភ្លើងល្បឿនលឿនឈ្មោះហ្វូស៊ីង /Fuxing ដែលផលិតដោយប្រទេសចិន

 

រូបសែលហ្វីនៃយានរុករកក្នុងភពអង្គារ«ជូរ៉ុង /Zhurong» របស់ប្រទេសចិនដែលផ្ញើពីផ្ទៃភពអង្គារ

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស