ទាក់ទិននឹងករណីដែលបុគ្គល Tsai Ing-wen ទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឆេក និងប្រទេសអឺរ៉ុបផ្សេងទៀតកាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៩ ខែតុលា ដោយបញ្ជាក់ថា អាជ្ញាធរ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) កំពុងធ្វើសកម្មភាព "ឯករាជ្យភាពតៃវ៉ាន់"ក្រោមស្លាកផ្សេងៗ ដើម្បីបោកបញ្ឆោតសហគមន៍អន្តរជាតិ។ មិនថាពួកគេនិយាយអ្វីឬធ្វើអ្វីនោះទេ ក៏ពួកគេមិនអាចផ្លាស់ប្តូរការពិតដែលតៃវ៉ាន់ជាផ្នែកមួយរបស់ចិន មិនអាចផ្លាស់ប្តូរវាសនាទាល់ច្រកនៃ "ឯករាជ្យភាពតៃវ៉ាន់" ហើយក៏គ្មានអំណោយផលសម្រាប់ការនាំមកនូវផលប្រយោជន៍ និងសុខុមាលភាពជូនជនរួមជាតិតៃវ៉ាន់ផងដែរ។ យើងដាស់តឿនដល់ប្រទេសពាក់ព័ន្ធឱ្យគោរពតាមគោលការណ៍ចិនតែមួយ ដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងមិនបញ្ចេញសញ្ញាខុសឆ្គងទៅកាន់ពួកអបគមន៍និយមដែលប៉ុនប៉ងឱ្យ"តៃវ៉ាន់ឯករាជ្យ" ហើយក៏មិនផ្តល់ជាវេទិកាណាមួយសម្រាប់ពួកគេផ្សព្វផ្សាយពីពាក្យសម្តីញុះញងបំបែកបំបាក់ស្តីពី "ឯករាជ្យភាពតៃវ៉ាន់"៕