ថ្ងៃទី១០ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មាន សួរសំណួរអំពីករណីដែល ប្រធានាធិបតីកូរ៉េខាងត្បូងលោកYoon Seok-yueបង្ហាញអាកប្បកិរិយាពាក់ព័ន្ធនឹងប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិន និងកូរ៉េខាងត្បូង គឺជាប្រទេសជិតខាងនិងជាដៃកូសហប្រតិបត្តិការសំខាន់រវាងគ្នានិងគ្នា គោលនយោបាយរបស់ប្រទេសចិនចំពោះកូរ៉េខាងត្បូង គឺរក្សាភាពនឹងនរនិងជាប់លាប់ ចិនបានចាត់ទុកកូរ៉េខាងត្បូងជាដៃគូដ៏សំខាន់ជាប់រហូតមក សង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយវិជ្ជមាន សត្យានុម័តនិងមិត្តភាពចំពោះប្រទេសចិន ដើរស្របតាមទិសដៅជាមួយប្រទេសចិន អនុវត្តគំនិតឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូងឱ្យឆ្ពោះទៅរកការអភិវឌ្ឍដ៏ល្អប្រសើរនិងប្រាកដប្រជា។
មានអ្នកសារព័ត៌មានបានសួរសំណួរទាក់ទងនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកូរ៉េខាងត្បូង និងអាស៊ាន។លោកស្រីបាននិថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ស្ថានការណ៍បច្ចុប្បន្ននៅសមុទ្រចិនខាងត្បូងបច្ចុប្បន្នរក្សាបាននូវស្ថិរភាពជាទូទៅ សេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូងមិនដែលមានបញ្ហាទេ ប្រទេសចិននឹងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីបន្តធ្វើកិច្ចខិតខំប្រឹងប្រែងថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕