ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាងមួយរយគាំទ្រប្រទេសចិនលើកឡើងសេចក្តីសម្រេចចិត្តស្តីពីការរំលឹកខួប៣០ឆ្នាំនៃ«សេចក្តីប្រកាសទីក្រុងប៉េកាំង»និង«ផែនការសកម្មភាព»នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
2024-10-10 15:59:09cri
Share with:

ថ្ងៃទី៩ខែតុលា កិច្ចប្រជុំលើកទី៥7នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការរំលឹកខួប៣០ឆ្នាំនៃ«សេចក្តីប្រកាសទីក្រុងប៉េកាំង»និង«ផែនការសកម្មភាព»ដែលរួមគ្នាលើកឡើងដោយប្រទេសចិន ដាណឺម៉ាក បារាំង កេនយ៉ា និងម៉ិកស៊ិក។សេចក្តីសម្រេចចិត្តនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយដែលមានប្រទេសចំនួន១១២បានចូលរួមការស្នើ។

ឯកអគ្គរដ្ឋទូតចិនលោក Chen Xu តំណាងរបស់ប្រទេសចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅ ប្រទេស ស៊្វីស បានថ្លែងក្នុង ខណៈពេលធ្វើបទបង្ហាញពីសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តនេះថា ៣០ឆ្នាំកន្លងមក ឋានៈសង្គមរបស់ស្ត្រីត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ  ព្រមពេលជាមួយគ្នានេះដែរ ការអនុវត្ត«សេចក្តីប្រកាសទីក្រុងប៉េកាំង»ដោយគ្រប់ជ្រុងជ្រោយនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។ សេចក្តីសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងស្តារស្មារតី«សេចក្តីប្រកាសទីក្រុងប៉េកាំង» ដែលឆ្លុះបញ្ជាំងពីសេចក្តីប្រាថ្នារួមរបស់បណ្តាភាគីនានាក្នុងការពន្លឿនការសម្រេចបានសមភាពយេនឌ័រ និងសហការគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ។

ប្រទេសចិនបានផ្តួចផ្តើមបើកធ្វើកិច្ចប្រជុំសកលនៃស្រ្តីម្តងទៀតនៅឆ្នាំ២០២៥ក្នុងឱកាសខួប៣០ឆ្នាំនៃការបើកធ្វើកិច្ចប្រជុំស្រ្តីពិភពលោកនៅទីក្រុងប៉េកាំង ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានពិគ្រោះពិភាក្សានិងអនុម័តជាឯកឆន្ទលើសេចក្តីសម្រេចចិត្តខាងលើ៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស