ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ៖
2024-10-10 15:59:42cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្រដើម្បីលើកទឹកចិត្តដល់តំណាងស្ម័គ្រចិត្តវ័យជរានៃ “សកម្មភាពវៃជរា។

លោក Li Qiang នាយករដ្ឋមន្រ្តីចិនអញ្ជើញទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមនិងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាថា៖ ប្រទេសធំដែលមានឥទ្ធិពលគួរតែដើរតួនាទីមានលក្ខណៈស្ថាបនាដោយប្រាកដប្រជា។

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដាស់តឿនដល់ប្រទេសពាក់ព័ន្ធឱ្យគោរពតាមគោលការណ៍ចិនតែមួយ និងមិនបញ្ចេញសញ្ញាខុសឆ្គងទៅកាន់ពួកអបគមន៍និយមដែលប៉ុនប៉ងឱ្យ"តៃវ៉ាន់ឯករាជ្យ"។

ប្រទេសចិនបង្ហាញអាកប្បកិរិយាជាថ្មីអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកTakeshi Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុនអាណត្តិថ្មី។

អ្នកបកប្រែ:李展精
ប្លុកពិសេស