ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនថ្លែងសុន្ទរកថាស្តីពីករណីដែលនាវាហ្វីលីពីនសម្រុកចូលទៅក្នុងលំហសមុទ្រជុំវិញកោះHuangyan
2024-10-09 16:02:33cri
Share with:

លោក Liu Dejun អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថាកាលពីថ្ងៃទី៨ខែតុលា នាវាហ្វីលីពីនលេខ៣០០១និង៣០០២បានសម្រុកចូលទៅក្នុងលំហសមុទ្រជុំវិញកោះHuangyanដោយគ្មានការអនុញ្ញតពីរដ្ឋាភិបាលចិន ។ នាវាឆ្មាំសមុទ្រចិនបានតាមដានឃ្លាំមើលក្នុងដំណើរទាំងមូលនិងបានចាត់វិធានការគ្រប់គ្រងតាមច្បាប់ ប្រតិបត្តិការនៅហ្នឹងកន្លែងមានភាពជំនាញ ត្រឹមត្រូវ និងស្របច្បាប់។ ប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះកោះHuangyanនិងលំហសមុទ្រនៅជុំវិញកោះ មានអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងចំពោះលំហសមុទ្រពាក់ព័ន្ធ ។ ប្រទេសចិនដាស់តឿនឱ្យភាគីហ្វីលីពីនបញ្ឈប់ទង្វើឈ្លានពានភ្លាម  ឆ្មាំសមុទ្រចិននឹងបន្តសកម្មភាពការពារសិទ្ធិ និងអនុវត្តច្បាប់នៅលំហសមុទ្រដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ខាងសមុទ្ររបស់ចិន។

អ្នកបកប្រែ:李展精
ប្លុកពិសេស