ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក
2024-10-09 15:56:30cri
Share with:

អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ៨ ខែតុលាឱ្យដឹងថា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃដដែលនោះ ។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងប្រាកដប្រជាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលយកចិត្តទុកដាក់រៀងៗខ្លួន ជុំវិញការអនុវត្តគំនិតឯកភាពដ៏សំខាន់នៃកិច្ចប្រជុំកំពូលចិន-អាមេរិកក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ។ សូមបព្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះ គឺជាការប្រាស្រ័យទាក់ទងជាលក្ខណៈយន្តការរវាងក្រសួង-ស្ថាប័នពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Wentao បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តគំនិតឯកភាពរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ  ដើម្បីជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវឡើងវិញ ។

លោក Wang Wentao ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគោលនយោបាយ ឧបករណ៍ពាក់កណ្តាលចម្លងដែលសហរដ្ឋអាមេរិកធ្វើសំដៅចំពោះប្រទេសចិន និងការរឹតបន្តឹងចំពោះរថយន្តតភ្ជាប់ប្រព័ន្ធវៃឆ្លាត(ICV)របស់ប្រទេសចិនជាដើម ។ ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះកង្វល់ជាក់ស្តែងរបស់ក្រុមហ៊ុនចិន លុបចោលការដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនចិនក្នុងពេលឆាប់ៗ និងកែលម្អបរិយាកាសអាជីវកម្មសម្រាប់ក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស