ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កំណើនភ្ញៀវទេសចរនៅប្រទេសចិនបង្ហាញពីភាពទាក់ទាញ និងការបើកចំហរបស់ប្រទេសចិន
2024-10-09 16:10:12cri
Share with:


ថ្ងៃទី៨  ខែតុលា  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  កំណើនភ្ញៀវទេសចរនៅប្រទេសចិនបានបង្ហាញពីភាពទាក់ទាញ និងការបើកចំហរបស់ប្រទេសចិន។ យើងស្វាគមន៍មិត្តភក្តិបរទេសកាន់តែច្រើនមកធ្វើដំណើរកម្សាន្តនៅប្រទេសចិន រីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទទួលអារម្មណ៍ពីភាពទាក់ទាញរបស់ប្រទេសចិន។

 លោកស្រី Mao Ning បានថ្លែងបន្តថា បច្ចុប្បន្ន ប្រទេសចិនបានសម្រេចការលើកលែងទិដ្ឋាការទៅវិញទៅមកទាំងស្រុងជាមួយប្រទេសចំនួន២៤ ព្រមទាំងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះប្រទេសចំនួន១៦ និងបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៧២ ម៉ោង ឬ ១៤៤ម៉ោងសម្រាប់អ្នកដំណើរឆ្លងកាត់ដែលមកពីប្រទេសចំនួន៥៤ ការបំពេញបែបបទសម្រាប់ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសចិនកាន់តែងាយស្រួល ហើយការដកបទពិសោធនៅក្នុងប្រទេសចិនត្រូវបានកែលម្អឥតឈប់ឈរ។ ទីក្រុងប៉េកាំងបានចេញផ្សាយ សៀវភៅ«មគ្គុទ្ទេសក៍សេវាកម្មទីក្រុងសម្រាប់ជន បរទេសដែលមកកាន់ទីក្រុងប៉េកាំងជាលើកដំបូង»ដែលផ្តល់ព័ត៌មានជាប្រព័ន្ធស្តីពីសេវាកម្មផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។ ទីក្រុងសៀងហៃមានបំពាក់ឧបករណ៍ទូទាត់តាមប័ណ្ណធនាគារបរទេសនៅក្នុងឡានតាក់ស៊ី និងស្ថានីយរថភ្លើងក្រោមដី។ ទីក្រុងចំនួន៨ បូករួមទាំងទីក្រុង Chengdu និង Xi'anជាដើម កំពុងសាកល្បងវិធានការថ្មី ដើម្បីសម្រួលដល់ការទូទាត់របស់ជនបរទេសដែលមកប្រទេសចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស