ថ្ងៃទី៩ខែតុលា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយចម្រុះទ្រង់ទ្រាយធំក្រោមប្រធានបទ “ឆ្លងកាត់ភ្នំនិងសមុទ្រ ផ្កាGalsang រីក ៖ ជិះឡានbusទស្សនាប្រទេសចិនដំណើរទៅកាន់តំបន់ Xizang នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការនៅទីក្រុងប៉េកាំង។ លោកShen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពលើកនេះ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងទៅស្វែងយល់ពីភូមិភាគស្វយ័តXizangបន្ថែមទៀត ហើយឃោសនាពីតំបន់Xizang ដោយរួមបញ្ជូលមនសីការកសាងសហគមន៍ប្រជាជាតិចិនទៅក្នុងដំណើរការផ្សព្វផ្សាយទាំងមូល ដើម្បីផ្សព្វផ្សាយឱ្យបានល្អនូវរឿងរ៉ាវរបស់Xizang ដែលប្រកបដោយសាមគ្គីភាព ជីវភាពធូរធារ អរិយធម៌ និងអេកូឡូស៊ីក្នុងយុគសម័យថ្មី៕