យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី ៩ ខែតុលាឱ្យដឹងថា កាលពីថ្ងៃទី ៨ ខែតុលា បណ្ឌិត្យសភាការពារជាតិនៃប្រទេសកូរ៉េខាងជើងបានពិនិត្យនិងទទួលយកនិងធ្វើការបាញ់សាកល្បងគ្រាប់រ៉ុក្កែតទំហំ ២៤០ មិល្លីម៉ែត្រដែលអាចគ្រប់គ្រងបាន ដែលផលិតដោយសហគ្រាសឧស្សាហកម្មយោធាមួយចំនួនក្រោមឱវាទនៃគណៈកម្មការសេដ្ឋកិច្ចទីពីររបស់កូរ៉េខាងជើង ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា ការពិនិត្យនិងទទួលយកនិងធ្វើការបាញ់សាកល្បងនេះ គឺមានគោលបំណងពិនិត្យភាពទៀងទាត់នៃប្រព័ន្ធបាញ់ដោយស្វ័យប្រវត្តិ ព្រមទាំងបញ្ជាក់ពីភាពចំគោលដៅនៃការបាញ់គ្រាប់រ៉ុក្កែតដែលអាចគ្រប់គ្រងបានចំពោះគោលដៅដែលមានចម្ងាយអតិបរមា ៦៧ គីឡូម៉ែត្រ៕