កាលពីថ្ងៃទី៨ខែតុលា លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជាប្រធានភាគីចិននៃគណៈកម្មការសហប្រតិបត្តិការផ្នែកផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-រុស្ស៊ី បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ីដែលរៀបចំដោយស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសចិន។
លោកស្រី Shen Yiqin បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីរុស្ស៊ី Putin ទំនាក់ទំនងរវាងចិននិងរុស្ស៊ីកំពុងស្ថិតក្នុងកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ក្រោមការណែនាំពីគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋទាំងពីរ និងឆ្លៀតឱកាសនៃខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី និងការប្រារព្ធ "ឆ្នាំវប្បធម៌ចិន-រុស្ស៊ី" ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិនបានថ្លែងថា រុស្ស៊ីមានឆន្ទៈពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយចិនឱ្យបានកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងរវាងរុស្ស៊ីនិងចិនឱ្យសម្រេចបាននូវការអភិវឌ្ឍកាន់តែច្រើនឡើងៗ៕