លោក Fu Cong តំណាងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាតំបន់ Great Lakes កាលពីថ្ងៃទី៨ខែតុលាដោយអំពាវនាវឱ្យបណ្តាប្រទេសនានានៅក្នុងតំបន់ Great Lakes ពង្រឹងកិច្ចសន្ទនាដើម្បីសម្រេចការផ្សះផ្សាគ្នា ហើយប្រកាន់ខ្ជាប់នូវការរួមរស់ដោយសន្តិសហវិជ្ជមាន។
លោក Fu Cong បានថ្លែងថា មួយរយៈពេលកន្លងមកនេះ ប្រទេសនៅក្នុងតំបន់ Great Lakes បាននិងកំពុងស្វែងរកសន្តិភាព ជំរុញសន្តិសុខ និងការអភិវឌ្ឍយ៉ាងសកម្ម ប៉ុន្តែ តំបន់នេះនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការប៉ះទង្គិចដ៏ហិង្សានៅតែបន្តកើតមាន ហើយបញ្ហាមនុស្សធម៌ក៏ធ្ងន់ធ្ងរជាដើម។ សហគមន៍អន្តរជាតិគួរតែគាំទ្រប្រទេសក្នុងតំបន់ឱ្យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតរួម។ ប្រទេសចិនសូមបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកុងហ្គោគីនសាសាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ហើយមានឆន្ទៈបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់។