ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលអាស៊ានបើកធ្វើនៅប្រទេសឡាវ
2024-10-09 15:55:25cri
Share with:

នាព្រឹកថ្ងៃទី៩ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ បានបើកធ្វើជាផ្លូវការនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ ដែលជាប្រធានផ្លាស់វេននៃអាស៊ាន ។  កិច្ចប្រជុំកំពូលអាស៊ានលើកនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាង២០ បូករួមទាំងបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនាអាស៊ាន និងប្រទេសសង្កេតការណ៍ ព្រមទាំងតំណាងមកពីអង្គការអន្តរជាតិជាច្រើន ដូចជាអង្គការសហប្រជាជាតិជាដើម។

កិច្ចប្រជុំនេះនឹងដំណើរការរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែតុលា ក្រោមប្រធានបទ "ការពង្រឹងការតភ្ជាប់និងភាពធន់"   ដែលផ្តោតលើការជំរុញការតភ្ជាប់ក្នុងតំបន់ ការកែលម្អភាពធន់នៃសេដ្ឋកិច្ច និងភាពចាំបាច់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានក្នុងបរិបទប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខសកលនាពេលបច្ចុប្បន្ន៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស