ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីករណីវាយប្រហារដោយភេរវកម្មចំពោះរថយន្តចិននៅរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៃកំពង់ផែ Qasim
2024-10-08 15:15:27cri
Share with:

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៧ ខែតុលាអំពីករណីវាយប្រហារដោយភេរវកម្មចំពោះរថយន្តចិននៅរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកំពង់ផែ Qasim

អ្នកនាំពាក្យបានថ្លែងថា នៅវេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី៦ ខែតុលា តាមម៉ោងប្រទេសប៉ាគីស្ថាន រថយន្តរបស់ក្រុមហ៊ុនចិនបានរងការវាយប្រហារដោយភេរវកម្មនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi ។ បច្ចុប្បន្ន ហេតុការណ៍នេះបានបណ្តាលឱ្យជនជាតិចិននិងប៉ាគីស្ថានស្លាប់និងរងរបួស ក្នុងនោះមានជនជាតិចិន២នាក់ស្លាប់និង១នាក់រងរបួស ។

អ្នកនាំពាក្យរូបនេះបានបន្តថា អំពើភេរវកម្មគឺជាសត្រូវសាធារណៈរបស់មនុស្សជាតិ ហើយការប៉ុនប៉ងរបស់កងកម្លាំងភេរវករដើម្បីបំផ្លាញទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងចិន និងប៉ាគីស្ថាន និងការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាននឹងមិនអាចទទួលការជោគជ័យឡើយ។ ប្រទេសចិននឹងបន្តគាំទ្រប៉ាគីស្ថានក្នុងការជំរុញប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ហើយមានឆន្ទៈរួមជាមួយប៉ាគីស្ថានដើម្បីកម្ចាត់ចោលរាល់ការប៉ុនប៉ងដែលបំផ្លាញទំនាក់ទំនងចិន-ប៉ាគីស្ថាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស