ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍របស់អង្គការឧតុនិយមពិភពលោកបង្ហាញថា ឆ្នាំ ២០២៣គឺជាឆ្នាំដែល ទន្លេនានានៅជុំវិញពិភពលោកមានបរិមាណទឹកតិចបំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅ
2024-10-08 14:56:11cri
Share with:


 

អង្គការឧតុនិយមពិភពលោកបានចេញផ្សាយ "របាយការណ៍ស្តីពីស្ថានភាពធនធានទឹកសកល" ថ្មីបំផុតនៅថ្ងៃទី ៧ខែតុលា ដោយបញ្ជាក់ថាឆ្នាំ ២០២៣ គឺជាឆ្នាំដែលទន្លេនានានៅជុំវិញពិភពលោកមានបរិមាណទឹកតិចបំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅដែលជាសញ្ញាបញ្ជាក់ថា ការផ្គត់ផ្គង់នៃធនធានទឹកនៅលើពិភពលោកមានការប្រែប្រួលដ៏សំខាន់។

របាយការណ៍នេះបានចែងថា តំបន់ស្តុកទឹកជាងពាក់កណ្តាលនៅលើពិភពលោកបានជួបប្រទះនឹងស្ថានភាពមិនប្រក្រតីនៅឆ្នាំ ២០២៣ ហើយភាគច្រើននៃតំបន់ទាំងនោះមានបរិមាណលំហូរទឹកទាប។ លើសពីនេះ លំហូរទឹកនៃទន្លេ និងលំហូរទឹកហូរចូលអាងស្តុកទឹកនៅលើពិភពលោកមានបរិមាណទាបជាងធម្មតាក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ដែលបណ្តាលឱ្យសម្ពាធផ្គត់ផ្គង់ទឹករបស់ពិភពលោកមានសភាពកាន់តែធ្ងន់ធ្ងរ។

របាយការណ៍ក៏បានចង្អុលបង្ហាញថាឆ្នាំ ២០២៣ ជាឆ្នាំមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា ហើយការកើនឡើងនៃសីតុណ្ហភាពជាកត្តាបង្កជាគ្រោះរាំងស្ងួតរយៈពេលយូរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស