ការធ្វើកំណែទម្រង់ដើម្បីប្រជាជន ទើបកំណែទម្រង់មានអត្ថន័យ។ តើធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងទំនើបកម្មតាមបែបផែនចិនត្រូវធ្វើឡើងយ៉ាងដូចម្ត៉េច? លោក Xi Jinpingមេដឹកនាំកំពូលប្រទេសចិនបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់នូវគំនិតដែលមានលក្ខណៈជាប្រព័ន្ធ ពោលគឺត្រូវពង្រឹងលក្ខណៈជាប្រព័ន្ធ លក្ខណៈជាទាំងស្រុង និងលក្ខណៈភាពស៊ីសង្វាក់គ្នានៃការធ្វើកំណែទម្រង់។
ជាងដប់ឆ្នាំកន្លងទៅ ប្រទេសចិនបានអនុវត្តគម្រោងកំណែទម្រង់លើសពី៣ពាន់ ជាជំហានបន្ទាប់ ចិននឹងបន្ថែមអនុវត្តវិធានការឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយចំនួនជាង៣រយទៀត ដែលពាក់ព័ន្ធជាច្រើនផ្នែកដូចជា ការអប់រំ វេជ្ជសាស្ត្រ ឧបភោគបរិភោគ ការស្នាក់នៅ ការធ្វើដំណើរជាដើមដែលប្រជាជនចិនយកចិត្តទុកដាក់ គ្របដណ្តប់ពហុវិស័យទាំងនយោបាយ សេដ្ឋកិច្ច សង្គម អរិយធម៌អេកូឡូស៊ីជាដើម។
ខេត្តហៃណាន ស្ថិតនៅភាគខាងត្បូងប្រទេសចិន ភ្ញៀវទេសចរជាតិនិងអន្តរជាតិនាំគ្នាទៅលំហែកម្សាន្តនៅខេត្តនេះជារៀងរាល់ឆ្នាំ អ្នកខ្លះមកដើម្បីទស្សនាទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងភ្លក់មុខម្ហូបគ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ អ្នកខ្លះមកដើម្បីទស្សនាការបាញ់បង្ហោះផ្កាយរណប។ គម្រោងមួយចំនួនបាននិងកំពុងអនុវត្តស្របពេលតែមួយក្នុងខេត្តនេះ៖ កំពង់ផែពាណិជ្ជកម្មសេរី ក្រុងផ្កាយរណបឧស្សហកម្មបណ្តាញអ៊ីនធើណេត បន្ទប់ពិសោធន៍គ្រាប់ពូជ មូលដ្ឋានបង្ហោះរ៉ុក្កែតពាណិជ្ជកម្មដែលអាចប្រើប្រាស់ឡើងវិញបាន ក្រៅពីនេះនៅមានភូមអេកូឡូស៊ីដែលសហការសាងសង់ដោយរដ្ឋបាលនិងសហគ្រាសឯកជនជាដើម ។
ក្រុងសៀងហៃផ្តល់បន្ទះឈីប កម្មវិធី software ដែលជា "ខួរក្បាល" ក្រុងឆាងចូវផ្តល់អាគុយថាមពលដែលជា “បេះដូង” ក្រុងណីងប៉ូផ្តល់ម៉ាស៊ីន Die Casting រួមបញ្ចូលគ្នាដែលផលិត “ដងខ្លួន” ... នៅតំបន់ដីសណ្តទន្លេយ៉ងហ្សេដែលអភិវឌ្ឍន៍ជាសមូហភាពបណ្ដុំផលិតកម្មទំនើបនៃរោងចក្ររថយន្តដើរដោយថាមពលថ្មីកំពុងឈានទៅរកលំដាប់ពិភពលោក។
ក្រោមការដឹកនាំរបស់លោក Xi Jinping កំណែទម្រង់គ្រប់វិស័យរបស់ប្រទេសចិនឆ្ពោះទៅកាន់ទិសដៅដូចគ្នា ។ផែនទីមេអនុវត្តបំពេញសម្រេចជាប្រព័ន្ធ ឧស្សាហ៍ព្យាយាមខិតខំកសាង រហូតដល់សម្រេចបានដូចគោលដៅដែលបានកំណត់៕