លោក Li Ming អ្នកនាំពាក្យទីភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការអន្តរជាតិចិនបានថ្លែងកាលពីថ្ងៃទី៨ខែតុលាថា ពេលថ្មីៗនេះ ស្ថានការណ៍រវាងលីបង់និងអ៊ីស្រាអែលបានឡើងកម្តៅ តំបន់ជាច្រើននៅប្រទេសលីបង់បានកើតមានរឿងផ្ទុះឧបករណ៍ទាក់ទងនិងរឿងវាយប្រហារតាមអាកាសដែលបានបណ្តាលឱ្យមនុស្សជាច្រើនរងរបួសនិងស្លាប់បាត់បង់ជីវិត ។ តបតាមសំណើររបស់រដ្ឋាភិបាលលីបង់ រដ្ឋាភិបាលចិនសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ជាសម្ភារៈវេជ្ជសាស្រ្តចំពោះប្រទេសលីបង់ដើម្បីជួយប្រទេសលីបង់ឱ្យដំណើរការការងារជួយសង្គ្រោះផ្នែកវេជ្ជសាស្រ្ត៕