ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនលើកឡើងថា មិនត្រូវឱ្យក្រុមប្រឹក្សាសន្តិសុខក្លាយជាសង្វៀនសម្រាប់ការប្រឈមមុខគ្នាខាងភូមិសាស្ត្រនយោបាយ និងនយោបាយជាក្រុមនោះឡើយ
2024-10-08 15:38:21cri
Share with:

កាលពីថ្ងៃទី៧ ខែតុលា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ បានបើកកិច្ចពិភាក្សាដេញដោលលើប្រធានបទអនុវត្តសមិទ្ធផលនៃសន្និសីទសំខាន់ៗរបស់អង្គការសហប្រជាជាតិ ពង្រឹងនិងកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិ” ។លោក Fu Cong តំណាង របស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំថា ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកផ្តួចផ្តើមយ៉ាងម៉ឺងម៉ាត់នូវពហុភាគីនិយម  និងជាអ្នកការពារយ៉ាងម៉ឺងម៉ាត់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ ប្រទេសចិនមានឆន្ទៈក្នុងការរួមសហការជាមួយគ្រប់ភាគីដើម្បីគាំទ្រអង្គការសហប្រជាជាតិឱ្យដើរតួនាទីកាន់តែសកម្ម និងមានសមិទ្ធផលកាន់តែធំ ដើម្បីប្រែក្លាយពាក្យសន្យានយោបាយស្តីពី"កិច្ចសន្យាស្តីពីអនាគត"ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោក Fu Cong បានសង្កត់ធ្ងន់ថា វាមានភាពចាំបាច់សម្រាប់ក្រុមប្រឹក្សាសន្តិសុខក្នុងការធ្វើការកែទម្រង់ដ៏សមហេតុផល ដើម្បីធានាទិសដៅដ៏ត្រឹមត្រូវ លើកកម្ពស់សិទ្ធិតំណាង និងសិទិ្ធបញ្ចេញមតិនៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលបូករួមទាំងបណ្តាប្រទេសអាហ្វ្រិកផង ដើម្បីមានប្រទេសតូចនិងមធ្យមកាន់តែច្រើនដែលមានគោលនយោបាយការបរទេសឯករាជ្យ អាចចូលរួមក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស