នៅសល់ពេលមិនដល់មួយខែទៀតទេ ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៧នឹងត្រូវសម្ពោធបើក អ្នកយកព័ត៌មានបានទទួលដំណឹងពីគណៈកម្មការគមនាគមន៍ក្រុងសៀងហៃឱ្យដឹងថា ឆ្នាំ២០២៤នេះ រថយន្តតាក់ស៊ី និងស្ថានីយរថភ្លើងក្រោមដីទាំងអស់ដែលទាក់ទងនឹងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៧ សុទ្ធតែត្រូវបានបំពាក់ឧបករណ៍ទូទាត់តាមប័ណ្ណធនាគារបរទេស ហើយតាក់ស៊ីក៏អាចទូទាត់តាមអនឡាញផងដែរ។
ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៧បានធ្វើឱ្យប្រសើរឡើងនូវការប្រតិបត្តិនៃប្រព័ន្ធគមនាគមន៍តាមខ្សែផ្លូវនានា ធ្វើឱ្យមានសុក្រឹតភាពនូវចំណតរថយន្ត និងច្បាប់កំណត់នៃការណាត់រថយន្តតាក់ស៊ីតាមអនឡាញ ពង្រឹងការរួមបញ្ចូលបច្ចេកវិទ្យាជាមួយគមនាគមន៍និងការធ្វើដំណើរ និងលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន ក្នុងន័យផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរ ៕