ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសាងសង់នៅបរទេសរបស់ចិនតាក់តែងបទ «ចម្រៀងយុគសម័យថ្មី»
2024-10-08 14:27:21cri
Share with:

      ថ្ងៃទី០១ខែតុលាជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ នៅក្រៅប្រទេស អ្នកសាងសង់ចិនបានចូលរួមកសាង"ផ្លូវអភិវឌ្ឍន៍" "ស្ពាននៃក្ដីសុបិន" និង "កំពង់ផែវិបុលភាព" ដើម្បីជូនពរថ្ងៃកំណើតមាតុភូមិ។

      នៅព្រឹកថ្ងៃទី ២ ខែតុលា លោក Ren Ke នាយកផ្នែកគ្រប់គ្រងមេកានិកនិង វិស្វកម្មអគ្គិសនីនៃគម្រោងតំបន់ធុរកិច្ចកណ្តាលនៃរដ្ឋធានីរដ្ឋបាលថ្មីរបស់ប្រទេសអេហ្ស៊ីបបានមកអគារការិយាល័យនៃគម្រោង ដើម្បីធ្វើការត្រួតពិនិត្យ។ គម្រោងតំបន់ធុរកិច្ចកណ្តាលនៃរដ្ឋធានីរដ្ឋបាលថ្មីរបស់អេហ្ស៊ីបគឺជាគំរូនៃកិច្ចសហប្រតិបត្តិការចិន-អេហ្ស៊ីបក្រោមគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ ហើយត្រូវបាននាយករដ្ឋមន្រ្តីអេហ្ស៊ីបសរសើរថាជានិមិត្តរូបនៃមិត្តភាពអេហ្ស៊ីប-ចិន។ លោក Ren Ke  បាននិយាយថា ក្រុមហ៊ុនចិនប្រើប្រាស់ និងផ្សព្វផ្សាយរូបមន្តគ្រប់គ្រង និងបច្ចេកទេសសំណង់ដ៏ជឿនលឿន ដែលបានបង្កើនឱកាសការងារក្នុងតំបន់ និងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសអេហ្ស៊ីប។

  

      ក្នុងឆ្នាំ ២០១៣ នៅពេលដែលគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ត្រូវបានដាក់ចេញ លោក Ren Ke បានចូលរួមជាមួយក្រុមការងារប្រចាំនៅក្រៅប្រទេសនៃនាយកដ្ឋានវិស្វកម្មទី ៨ នៃក្រុមហ៊ុនសំណង់ចិន។ ក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ ការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" បានផ្តល់វេទិការីកចម្រើនដ៏ធំទូលាយសម្រាប់យុវជនចិនដូចជាលោក Ren Ke ដែលមានមហិច្ឆតា និងភាពក្លាហាន ហើយក៏បានបង្ហាញចំពោះពិភពលោកពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រ របស់ប្រទេសចិនដែលចង់ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយប្រទេសដទៃទៀតផងដែរ។

      បង្ហូតទង់ជាតិ ច្រៀងចម្រៀងជាតិ និងសម្តែងការជូនពរ នេះគឺជាសកម្មភាពពិសេសមួយដែលរៀបចំដោយលោក Shi Zhihui បុគ្គលិកជនជាតិចិននៃគម្រោងកំពង់ផែទឹកជ្រៅ Kribi របស់ប្រទេសកាមេរូន និងសហការីរបស់គាត់នៅព្រឹកព្រលឹមថ្ងៃទី ១ ខែតុលា។ លោក Shi Zhihui បានចូលធ្វើការក្នុងក្រុមហ៊ុនវិស្វកម្មឈូងសមុទ្រចិនកាលពីឆ្នាំ ២០១៣ ហើយបានចូលរួមដោយផ្ទាល់ និងបានឃើញការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃទីតាំងគម្រោងពីភូមិនេសាទតូចមួយទៅជាកំពង់ផែដ៏ធំមួយនៅអាហ្វ្រិកកណ្តាល។ ឥឡូវនេះ ការសាងសង់ដំណាក់កាលទី ២ នៃគម្រោងកំពង់ផែទឹកជ្រៅ Kribi កំពុងឈានចូលដំណាក់កាល សាងសង់ចុងក្រោយ ហើយសួនឧស្សាហកម្មនៅខាងក្រោយកំពង់ផែក៏កំពុងត្រូវបានសាងសង់ឡើងផងដែរ។

      ពីគមនាគមន៍ ថាមពល ដល់ថាមពលអគ្គិសនី និងលំនៅឋាន អ្នកសាងសង់ចិនបានអនុវត្តគម្រោងសំខាន់ៗជាច្រើន និងគម្រោង "តូចតែស្រស់ស្អាត" នៅទ្វីបអាហ្រ្វិក បានបង្កើតឱកាសការងារជាច្រើន និងខិតខំលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ដែលបានរឹតបន្តឹងចំណងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងចិននិងអាហ្វ្រិកកាន់តែស្អិតរមួត។

      ក្នុងឱកាសបុណ្យជាតិចិន លោក Wang Hantao នាយកការដ្ឋាននៃគម្រោងប៉េរូ នៃនាយកដ្ឋានទី ២០ របស់ក្រុមហ៊ុនផ្លូវដែកចិនបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការរីកលូតលាស់នៃដើមឈើនៅតាមគម្រោងផ្លូវជាតិ Andes របស់ប៉េរូ។ ដោយសារតែផ្លូវជាតិលាតសន្ធឹងលើរយៈទទឹង និងរយៈកម្ពស់ជាច្រើន មានរុក្ខជាតិជាច្រើនបានដុះរាយប៉ាយនៅតាមបណ្តោយផ្លូវជាតិ Andes។ តើធ្វើយ៉ាងណាទើបអាចការពារបរិស្ថានអេកូឡូស៊ីដើមនៅភ្នំ Andes ខណៈពេលកំពុងសាងសង់ផ្លូវជាតិដែលមានគុណភាពខ្ពស់ គឺជាបញ្ហាប្រឈមដែលលោក Wang Hantao និងសហការីរបស់គាត់ត្រូវតែដោះស្រាយ។

      ចាប់តាំងពីខែធ្នូឆ្នាំមុន លោក Wang Hantao បានដឹកនាំសហការីរបស់គាត់ផ្សព្វផ្សាយចំណេះដឹងអំពីការការពារព្រៃឈើដល់បុគ្គលិកគម្រោង និងប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅតាមបណ្តោយផ្លូវនេះ។ ដើម្បីការពារព្រៃឈើដែលមានដើមកំណើតតាមខ្សែបន្ទាត់ គាត់បានធ្វើការជាមួយបុគ្គលិកភាគីប៉េរូ ដើម្បីគូសចំណាំដើមឈើក្នុងបន្ទាត់ក្រហមម្តងមួយៗ ហើយបានប្រើបច្ចេកវិទ្យាស្ទូងទំនើប ដើម្បី "ផ្លាស់ប្តូរទីតាំង" បន្ទាប់ពីបញ្ចប់ការសាងសង់ ដើមឈើទាំងនោះត្រូវបានផ្លាស់ប្តូរត្រឡប់មកទីតាំងដើមវិញ ហើយបន្ដយកចិត្តទុកដាក់មើលថែទាំ។

      អ្នកសាងសង់ចិនបានធ្វើជាអ្នកផ្សព្វផ្សាយយ៉ាងសកម្ម និងអ្នកអនុវត្តគំរូនៃគោលគំនិត "ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំបា្រក់" ហើយខិតខំជួយដល់ប្រទេសម្ចាស់ផ្ទះគម្រោងស្វែងរកផ្លូវអភិវឌ្ឍឈ្នះឈ្នះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថានអេកូឡូស៊ី ដើម្បីរួមចំណែកជាកម្លាំងរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត។

      ទាក់ទិននឹងគម្រោងផ្លូវដែកតាមឆ្នេរសមុទ្រខាងកើតម៉ាឡេស៊ីដែលជាគម្រោងសំខាន់នៃ "ខ្សែក្រវាត់និងផ្លូវ" ដែលសាងសង់រួមគ្នាដោយប្រទេសចិន និងម៉ាឡេស៊ី លោក Liu Yang បុគ្គលិកនៃក្រុមហ៊ុនសាងសង់ផ្លូវគមនាគមន៍ចិនដែលជាអ្នកម៉ៅការបានចាត់ទុកម៉ាឡេស៊ីជាស្រុកកំណើតទីពីររបស់គាត់។ ក្នុងឱកាសបុណ្យជាតិចិន លោក Liu Yang បានរៀបចំការត្រួតពិនិត្យសុវត្ថិភាពផ្សេងៗ ដើម្បីធានាថាការសាងសង់មានសុវត្ថិភាព។

      ការងារសាងសង់គម្រោងផ្លូវដែកនេះបានសម្រេចជាង ៧០%ហើយ ។ លោក Liu Yangchang និយាយថា នៅពេលដែលគម្រោងនេះសាងសង់រួចរាល់ គាត់ប្រហែលជាបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ប៉ុន្តែអនុស្សាវរីយ៍ល្អៗដែលតភ្ជាប់បេះដូងរវាងប្រជាជនចិន និងម៉ាឡេស៊ីដែលបង្ហាញតាមផ្លូវរថភ្លើងនេះនឹងនៅតែដក់ជាប់ក្នុងដួងចិត្តរបស់គាត់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស