លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី៨ ខែតុលាថា តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រធានផ្លាស់វេនអាស៊ាន លោក Li Qiang នាយករដ្ឋមន្ត្រីចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំចិន-អាស៊ានកំពូលលើកទី២៧ (១០បូក១) , កិច្ចប្រជុំកំពូលអាស៊ាន បូកចិន ជប៉ុន កូរ៉េខាងត្បូងលើកទី ២៧ (១០បូក៣) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ (EAS) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា ព្រមនិងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ។
ដោយឡែក តបតាមការអញ្ជើញរបស់លោកPhạm Minh Chính នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Li Qiang នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា៕