យោងតាមទិន្នន័យដែលចេញផ្សាយដោយមន្ទីរវប្បធម៌ និងទេសចរណ៍ក្រុងប៉េកាំងនៅល្ងាចថ្ងៃទី ៧ ខែតុលាបានបង្ហាញថា ក្នុងអំឡុងពេលថ្ងៃបុណ្យជាតិចិនឆ្នាំនេះ ទីក្រុងប៉េកាំងទទួលបានភ្ញៀវទេសចរសរុបចំនួនជាង២១លាននាក់ ដែលបានកើនឡើង ១៨,៣៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ចំណូលពីវិស័យទេសចរណ៍សរុបមានចំនួនជាង២៦ប៊ីលានយាន់ប្រាក់ចិន ដែលបានកើនឡើង១១,៦៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទាំងចំនួនភ្ញៀវទេសចរ និងចំណូលសរុបពីវិស័យទេសចរណ៍សុទ្ធតែបានបង្កើតកំណត់ត្រាថ្មី។
ទិន្នន័យបានបង្ហាញថា រមណីយដ្ឋាននិងតំបន់ទេសភាពទាំង១០ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេនៅទីក្រុងប៉េកាំងក្នុងអំឡុងពេលថ្ងៃបុណ្យជាតិចិន គឺរមណីយដ្ឋាន Wangfujing, ផ្លូវ Qianmen, វិមាTiantan ,Temple of Heaven Park, ឧទ្យានYiheyuan, ផ្លូវNanluoguxiang, ឧទ្យានYuanmingyuan, សួនអូឡាំពិក,រមណីយដ្ឋានSolana ប៉េកាំង, ឧទ្យានជាតិអូឡាំពិក និងសួន Shougang ៕