លោកAbdelmadjid Tebbouneប្រធានាធិបតីអាល់ហ្សេរី បានថ្លែងនៅថ្ងៃទី៧ខែតុលាថា ជានិច្ចកាល អាល់ហ្សេរីតែងតែចាត់ទុកប្រទេសចិនជាបងប្អូនល្អ មិត្តល្អ និងដៃគូល្អ ហើយរំពឹងទុកថានឹងធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយប្រទេសចិនក្នុងគ្រប់វិស័យ ក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ វេទិកាកិច្ចសហប្រតិបត្តិការចិន-អារ៉ាប់ និងវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជាដើមដើម្បីបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពអាល់ហ្សេរី-ចិន និងរួមចំណែកជាវិជ្ជមានក្នុងការជំរុញសន្តិភាព និងស្ថិរភាពពិភពលោក៕