អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងសន្តិសុខជាតិចិនឱ្យដឹងថា ខែសីហាឆ្នាំ២០១៨ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចាប់ដំណើរ “ផែនការសកម្មភាពចិន”ដើម្បីគាំទ្រគោលនយោបាយគាបសង្កត់ប្រទេសចិនដោយគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយបានប្រឌិតនូវ “សំណុំរឿងចារកម្មចិន” តាមគ្រប់ឧបាយកល ហើយទាមទារឱ្យក្រសួងស្ថាប័នយុត្តិធម៌ចំនួន៩៤របស់សហរដ្ឋអាមេរិកដោះស្រាយសំណុំរឿងសំដៅចំពោះប្រទេសចិនយ៉ាងតិចណាស់ពី១ដល់២សំណុំរឿងក្នុងមួយឆ្នាំ បន្ទាប់មក ស្ថាប័នយុត្តិធម៌សហរដ្ឋអាមេរិកបានចាប់ខ្លួនបញ្ញវន្តនិងអ្នកជំនាញការអាណិកជនចិនតាមទំនើងចិត្តដោយប្រើឧបាយកលដ៏អាក្រក់ដូចជា “ការអនុវត្តច្បាប់តាមរយៈការដាក់អន្ទាក់ឱ្យប្រព្រឹត្តខុស” ធ្វើការផ្នែកឆេរនិងបង្កការរំខានដោយមិនរើសមុខ ដើម្បីឃោសនាបំផ្លើស ពី“ការគំរាមកំហែងរបស់ចារកម្មចិន” ដោយឥតឈប់ឈរ។
តាមស្ថិតិបើកចំហបានឱ្យដឹងថា ចាប់តាំងពីអនុវត្ត“ផែនការសកម្មភាពចិន”មក អ្នកវិទ្យាសាស្រ្តជាអាណិកជនចិនរបស់ស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៨៧នៅទូទាំងសហរដ្ឋអាមេរិកបានរងផលប៉ះពាល់ ក្នុងនោះមានមនុស្សចំនួន២៤៦ត្រូវបានសន្និដ្ឋានថាមានបញ្ហា ហើយអ្នកវិទ្យាសាស្រ្តចំនួន១០៣ត្រូវបាត់បង់អាជីព៕