កាលពីថ្ងៃទី ៧ ខែតុលា ទួរប៊ីនឧស្ម័នធុនធ្ងន់ថ្នាក់ F អានុភាព ៣០០ មេហ្គាវ៉ាត់ ដែលប្រទេសចិនបានស្រាវជ្រាវនិងផលិតដោយឯករាជ្យម្ចាស់ការ បានបញ្ឆេះម៉ាស៊ីនជាលើកដំបូងដោយជោគជ័យនៅទីក្រុងសៀងហៃ ។
សូមបញ្ជាក់ថា ទួរប៊ីនឧស្ម័នប្រភេទនេះ គឺជាទួរប៊ីនឧស្ម័នធុនធ្ងន់មានអានុភាពខ្លាំងបំផុតនិងប្រើបច្ចេកទេសខ្ពស់បំផុត ដែលប្រទេសចិនបានស្រាវជ្រាវនិងផលិតដោយឯករាជ្យម្ចាស់ការជាលើកដំបូង ។ សូចនាករបច្ចេកទេសរបស់វាគឺប្រហាក់ប្រហែលនឹងបច្ចេកទេសទួរប៊ីនឧស្ម័នធុនធ្ងន់ថ្នាក់ F សំខាន់ៗលើពិភពលោក។ បច្ចេកទេសថ្មី សម្ភារៈថ្មី និងសិប្បកម្មថ្មីនៃទូរប៊ីននេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃវិទ្យាសាស្ត្រមូលដ្ឋាននៃទួរប៊ីនឧស្ម័ននិងការអភិវឌ្ឍបច្ចេកវិទ្យាឧស្សាហកម្មរបស់ចិន ហើយក៏មានសារសំខាន់ក្នុងការគាំពារសន្តិសុខថាមពល និងការអភិវឌ្ឍបៃតងរបស់ចិនផងដែរ៕