យប់ថ្ងៃទី៦ខែតុលាឆ្នាំ២០២៤ សាលមហោស្រពនៃមជ្ឈមណ្ឌលវប្បធម៌ Urumqi ប្រកបដោយបរិយាកាសសប្បាយរីករាយ។ ដោយសារមហោស្រពរាត្រីសមោសរអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតក្រុមហ៊ុនផលិតកម្មនិងស្ថាបនា Xinjiang គ្រុបក្រោមចំណងជើង«បេសកកម្មជាទីមោទនៈ»បានរៀបចំធ្វើឡើងនៅទីនេះ។លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ឧបនាយករដ្ឋមន្រ្តីចិននិងជាប្រធានគណៈប្រតិភូមជ្ឃិមចិនបានរួមជាមួយប្រជាជនគ្រប់ជនជាតិនិងគ្រប់មជ្ឈដ្ឋានទស្សនាការសម្តែងសិល្បៈនេះ។
ក្នុងរយៈពេល៧០ឆ្នាំកន្លងមក ក្រុមហ៊ុនផលិតកម្មនិងស្ថាបនា Xinjiang គ្រុបបានអភិវឌ្ឍតំបន់ព្រំដែនដែលបានកសាងប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ ហើយក៏បានការពារទឹកដីដ៏ពិសិដ្ឋ និងបានបំពេញបេសកកម្មដ៏មោទនៈ។មហោស្រពនេះបានចែកជា៣ផ្នែក គឺការត្រួសត្រាយបុព្វហេតុយ៉ាងលំបាក អភិវឌ្ឍដោយនិរន្តរភាពនិងឆ្ពោះទៅកាន់យុគសម័យថ្មីដែលបានបង្ហាញថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនក្រុមហ៊ុនផលិតកម្មនិងស្ថាបនា Xinjiang គ្រុបទទួលបានសមិទ្ធផលយ៉ាងលេចធ្លោក្នុងគ្រប់ការងារពិសេសគឺបង្ហាញពីការដែលតាំងពីសមាជបក្សលើកទី១៨មក ក្រោមការដឹកនាំដ៏រឹងមាំពីមជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូល ក្រុមហ៊ុនគ្រុបនេះបានធ្វើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ដែលជំរុញសេដ្ឋកិច្ចនិងសង្គមអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងចារទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងក្នុងកិច្ចកសាងទំនើបកម្មតាមបែបផែនចិន៕