ក្នុងវិស្សមកាលថ្ងៃបុណ្យជាតិឆ្នាំ២០២៤ ប្រជាប្រិយភាពនៃសារមន្ទីរនៅតែបន្តកើនឡើង ដើម្បីបំពេញតម្រូវការរបស់អ្នកចូលទស្សនា សារមន្ទីរនៅតាមកន្លែងផ្សេងៗបានបើកការតាំងពិព័រណ៍ពិសេសដោយផ្អែកលើវត្ថុបុរាណវប្បធម៌របស់ខ្លួន ដោយបង្ហាញនូវទិដ្ឋភាពប្លែកៗនិងអារម្មណ៍ពិសេសដល់ប្រជាជន។
សារមន្ទីរSanxingduiបានដាក់ចេញគម្រោងរុករកតាមរយៈVR “ស្វែងរកSanxingdui”នៅថ្ងៃបុណ្យជាតិ ដែលអនុញ្ញាតឱ្យអ្នកទស្សនាទទួលបទពិសោធន៍ភាពទាក់ទាញនៃបុរាណវិទ្យាសិប្បនិម្មិតនិងឈ្វេងយល់ពីអរិយធម៌ចិនដ៏ចម្រុះនិងរួមបញ្ចូលគ្នា។នៅសារមន្ទីរព្រែកជីកចិននៅទីក្រុងYangzhou តាមរយៈការប្រើ3Dភ្នែកទទេនិងមធ្យោបាយផ្សេងទៀត អ្នកទេសចរអាចដើរកាត់ទីសំណល់ព្រែកជីកដែលឆ្លងកាត់ពីភាគខាងជើងទៅខាងត្បូងនៃប្រទេសចិនក្នុងពេលមួយភ្លែត រំលេចចេញនូវរូបភាពព្រែកជីករាប់ពាន់យោជន៍នៅកៀកបង្កើយ ហើយដង្ហើមវប្បធម៌នៅចុងម្រាមដៃរបស់ពួកគេ។
យោងតាមស្ថិតិចុងក្រោយបំផុតរបស់រដ្ឋបាលជាតិវត្ថុបុរាណវប្បធម៌ចិនបានឱ្យដឹងថា រហូតដល់បច្ចុប្បន្ន សារមន្ទីរ តំបន់បេតិកភណ្ឌពិភពលោកនិងកន្លែងតាំងពិព័រណ៍វប្បធម៌ផ្សេងទៀតនៅទូទាំងប្រទេសចិនបានទទួលអ្នកចូលទស្សនាជាង១ប៊ីលាននាក់៕