ថ្ងៃទី ៦ ខែតុលាជាថ្ងៃទី ៦ នៃថ្ងៃឈប់សម្រាកបុណ្យជាតិចិន ប្រជាជនជាច្រើននៅគ្រប់ទិសទីបានធ្វើដំណើរត្រឡប់ពីស្រុកកំណើតនិងតំបន់ទេសចរណ៍ទៅកន្លែងធ្វើការវិញ ។ អន្តរក្រសួងនិងស្ថាប័នវិស័យគមនាគមន៍របស់ប្រទេសចិនបានចាត់វិធានការច្រើនបែបយ៉ាង ដើម្បីធានាដល់អ្នកដំណើរធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
ស្ថិតិថ្មីបំផុតរបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានបង្ហាញឱ្យឃើញថា នៅថ្ងៃទី ៦ ខែតុលា ចំនួនអ្នកធ្វើដំណើរឆ្លងតំបន់ក្នុងសង្គមទាំងមូលចិនមានដល់ទៅ ២៨២ លាននាក់ ដែលបានកើនឡើង៦.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
អំពីផ្លូវដែក ថ្ងៃទី ៦ខែតុលា ផ្លូវដែកទូទាំងប្រទេសចិនគ្រោងដឹកអ្នកដំណើរចំនួន ១៨ លាន ៧៣ម៉ឺននាក់ បន្ថែមខ្សែរថភ្លើងដឹកអ្នកដំណើរចំនួន១៤៣២ ជើង។ អំពីផ្លូវថ្នល់ លំហូរយានយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿននឹងឈានដល់៦១ លានគ្រឿង ដែលបន្តរក្សាកំណើនតួលេខខ្ពស់។ អំពីផ្លូវអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ៦ ខែតុលា អាកាសចរណ៍ស៊ីវិលទូទាំងប្រទេសចិនគ្រោងដឹកអ្នកដំណើរចំនួន២.៣៤លាននាក់ ដែលកើនឡើង១.០១% បើប្រៀបធៀបនឹងខែមុន ជើងហោះហើរចំនួន១៨៦១៨ជើងនឹងផ្តល់បម្រើការ ដែលបន្តរក្សាកំណើនតួលេខខ្ពស់៕